ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ នៅ​រាជធានី​ភ្នំពេញ ជន់​លិច​ផ្លូវ​ជា​ច្រើន និង​កកស្ទះ​ចរាចរណ៍

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​នេះ បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ទាំង​ធំ ទាំង​តូច នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទឹក​ជន​លិច…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥​នេះ បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ទាំង​ធំ ទាំង​តូច នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទឹក​ជន​លិច បង្ក​ឲ្យ​កក់​ស្ទះចរាចរណ៍​ជា​ខ្លាំង ខណៈ​យានយន្ត​មួយ​ចំនួន​បាន​រលត់​ម៉ាស៊ីន​។ ចំណែក​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ក៏​ត្រូវ​ទឹក​ជន់​លិច​ផង​ដែរ បើ​តាម​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា ភ្នំពេញ ថ្ងៃនេះ គ្រប់ទឹក​ហើយ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៤​រសៀល ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង អស់​រយៈពេល​ជិត​១​ម៉ោង ចំ​កណ្ដាល​រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ទឹក​ជន​លិច​ផ្លូវ​តូច​ធំ និង​ផ្ទះ​មួយ​ចំនួន ។

ដោយឡែក កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ដែល​ពី​មុន​ពុំ​ធ្លាប់​លិច នៅ​ថ្ងៃនេះ ក៏​បាន​លិច និង​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង ផង​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​បន្ត​ថា កំណត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​រោងចក្រ​ប៊ឺ​រី (​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣) រហូត​ទៅ​ដល់​ផ្លូវ​រថភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣, សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោង​ក្រោម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ទឹក​ជន​លិច​និង​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ដោយសារ​យានយន្ត​មួយ​ចំនួន បាន​រលត់ និង​បណ្ដើរ​កាត់ទឹក ។ ក្រៅពី​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ​ខាងលើ នៅ​តាម​ផ្លូវលំ​បេតុង​ចូល​ភូមិ​សាមគ្គី ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ក៏​ត្រូវ​ទឹក​ជន់​លិច​ជិត​ត្រឹម​ជង្គង់​ផង​ដែរ ។

មិន​ថា តែ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ នោះ​ទេ នៅ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន​ទៀត នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​ទឹក​ជន​លិច​ដែរ ។

ការ​ជន់​លិច​ផ្លូវ និង​លំនៅ​ឋាន​អ្នកក្រុង​នេះ ត្រូវ​បាន​គេ​អះអាង​ថា ៖ បណ្ដាល​មក​ពី​ប្រព័ន្ធ​តូច​ៗ ដាក់​លូ​ទាប​ខ្ពស់ ហើយ​សំរាម​ចូល​ស្ទះលូ​, ផ្លូវ​មេ​ខ្លះ អត់​មាន​ប្រពន្ធ​លូ ជាដើម ។ ម្យ៉ាងទៀត បរិមាណ​ទឹកភ្លៀង​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ