ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់ទៀតហើយលើ​ផ្លូវ​៦០​ម៉ែត្រ ក្រោយ​​ឡាន​​មួយ​គ្រឿង​​​កៀរ រួចបើក​គេច​បាត់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក កៀរ​បណ្តាល​អោយ​បោក​ក្បាល អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៣ ​ឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក កៀរ​បណ្តាល​អោយ​បោក​ក្បាល អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្លូវ​៦០​ម៉ែត្រ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៣ ​ឧសភា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ​ ឮ​សម្លេង​ដួល​ម៉ូតូ​យ៉ាង​ខ្លាំង នៅ​ក្បែរ​កន្លែង​គាត់​កំពុង​សម្រាក ។ ខណៈនោះ គាត់​ក៏​ស្ទុះ​រត់​ចេញ​មក​មើល បាន​ប្រទះ​ឃើញ បុរស​ម្នាក់​បាន​ដួល បោក​ក្បាល អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​ជិះ​ម៉ូតូ HONDA CLICK ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1W-0858 ត្រូវ​រថយន្ដ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង បាន​បើកកៀរ ស្រប​ពេល​នោះ​រថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន រួច​ស្រាវជ្រាវ​រក​រថយន្ដ​បង្ក​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។

រីឯ​សព​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​គ្រួសារ​សាច់​ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ