ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំខាន់​៖ សម្តេច​ធិ​បតី​នឹង​ជួប​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​នៅ​ចុងខែ​នេះ

5 ម៉ោង មុន
  • ភ្នំពេញ

សម្តេចធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ជប៉ុន​​នា​ចុងខែ​នេះ ហើយគេ​គិត​ថា​ នោះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម វិនិយោគ និងពង្រឹង​សហប្រតិបត្តិការ ​ជាមួយ​ប្រទេស​ជប៉ុន​អោយ​កាន់តែ​ស៊ីជម្រៅ…

សម្តេចធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ នៅ​ប្រទេស​ជប៉ុន​​នា​ចុងខែ​នេះ ហើយគេ​គិត​ថា​ នោះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម វិនិយោគ និងពង្រឹង​សហប្រតិបត្តិការ ​ជាមួយ​ប្រទេស​ជប៉ុន​អោយ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​។

វ៉េបសាយ​របស់​ក្រសួងការបរទេស​ជប៉ុន​បានអោយ​ដឹង​ថា សម្តេច​ធិ​បតី និងលោកជំទាវ ពេជ្រ ចន្ទ​មុន្នី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ជប៉ុន​ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣១ ​ខែឧសភា​ ។ នៅ​ក្នុង​ពេល​ទស្ស​នកិច្ច​នោះ សម្តេច​ធិ​បតី នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក អ៊ី​ស៊ី​បា ស៊ី​ហ្គេ​រុ ( Ishiba Shigeru) ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និងពិភាក្សា​ផង​ដែរ​អំពី​បញ្ហាតំបន់ និងអន្តរជាតិ​។ ទស្សនកិច្ច​របស់​សម្តេច​ធិ​បតី​នឹង​ធ្វើ​អោយ​កាន់តែ​ស៊ីជម្រៅ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ងរ​វាង​ប្រទេស​ទាំង​ពីរ​។

បច្ចុប្បន្ន​ ជប៉ុន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​កំពូល​ទី​៥ របស់​កម្ពុជា​។ ដូច្នេះ​សង្ឃឹមថា ក្រោយ​ដំណើរ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​សម្តេច​ធិ​បតី ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិ​និ យោគ​រវាង​កម្ពុជា​និង​ជប៉ុន​​នឹង​កាន់តែ​រីក​ចម្រើន​បន្ថែម​មួយ​កម្រិត​ទៀត ។

កម្ពុជា​កំពុង​សំឡឹង​ឃើញ​ជប៉ុន​ជាទី​ផ្សារ​សំខាន់​មួយ ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​ទំនិញ​កម្ពុជា​នៅ​លើ​ពិភពលោក ខណ​:​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​បញ្ចុះ​ពន្ធ​បដិការ​នៅ​មិន​ទាន់​​មាន​ស្រមោល​ច្បាស់លាស់​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ