តុលាការថៃបង្គាប់លោកស្រីយីងឡាក់ បង់ប្រាក់សំណងជាង៣០០លានដុល្លារ«រឿងគម្រោងស្រូវ»
ទីក្រុងបាងកក ៖ តុលាការរដ្ឋបាលកំពូលថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបង្គាប់អតីតនាយករដ្ឋមន្ត្រី ដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់…
ទីក្រុងបាងកក ៖ តុលាការរដ្ឋបាលកំពូលថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបង្គាប់អតីតនាយករដ្ឋមន្ត្រី ដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់…
ទីក្រុងបាងកក ៖ តុលាការរដ្ឋបាលកំពូលថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបង្គាប់អតីតនាយករដ្ឋមន្ត្រី ដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបង់ប្រាក់សំណងចំនួន១០ពាន់លានបាត ឬ៣០៥លានដុល្លារអាមេរិក ពាក់ព័ន្ធរឿងគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ដែលនាំឱ្យលោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីឆ្នាំ២០១៧ ពីបទធ្វេសប្រហែស។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និងកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
លោកស្រី យីងឡាក់ បច្ចុប្បន្ន កំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ ដោយសារតែបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយក្នុងគម្រោងទិញស្រូវ ដែលបានបង់ឱ្យកសិកររហូតដល់ ៥០% លើសតម្លៃទីផ្សារ ដែលបណ្តាលឱ្យរដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ។ គម្រោងដែលជាគោលនយោបាយដ៏លេចធ្លោរបស់គណបក្សភឿថៃដ៏មានប្រជាប្រិយភាពរបស់លោកស្រីមួយនេះ បានធ្វើឱ្យរដ្ឋខាតបង់ប្រាក់រាប់ពាន់លានដុល្លារ និងនាំឱ្យអង្កររាប់លានតោនមិនអាចលក់ចេញបានថែមទៀត។
សេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលថៃ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងបាងកកបានរក្សាចំណុចដែលបានលើកឡើងដោយក្រសួងហិរញ្ញវត្ថុក្នុងបណ្តឹងឧទ្ធរណ៍របស់ខ្លួនប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាប។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រាក់សំណងត្រូវបានកាត់បន្ថយមកតិចជាងមួយភាគបីនៃចំនួន ៣៥,៧ពាន់លានបាត ឬ ១,០៧ពាន់លានដុល្លារ ដែលក្រសួងទាមទារ។ តុលាការរដ្ឋបាលកំពូលបានបញ្ជាក់ថា លោកស្រី យីងឡាក់ បានបំពេញភារកិច្ចដោយមានការធ្វេសប្រហែសធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតដល់រដ្ឋ ដូច្នេះហើយត្រូវតែសងសំណង ប៉ុន្តែដីកាពីមុនលើសពីកម្រិតច្បាប់ និងការទទួលខុសត្រូវរបស់លោកស្រី។
គួររំលឹកថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាយុ៥៧ឆ្នាំបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ បន្ទាប់ពីជ័យជម្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី និងបានលាលែងពីតំណែងប៉ុន្មានថ្ងៃមុនពេលរដ្ឋាភិបាលលោកស្រី ត្រូវបានទម្លាក់ដោតរដ្ឋប្រហារឆ្នាំ២០១៤។ លោកស្រីគឺជាម្តាយមីងនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) និងជាប្អូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី និងអ្នកនយោបាយថៃដ៏ល្បី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។
សាលក្រមកាលពីថ្ងៃព្រហស្បតិ៍កើតឡើងតិចជាងពីរឆ្នាំ នៅពេលគណបក្សភឿថៃរបស់គ្រួសារលោកស្រីបានឡើងកាន់អំណាចវិញ ស្របពេលបងប្រុសដ៏មានឥទ្ធិពលរបស់លោកស្រីក៏បានត្រលប់មកប្រទេសកំណើតវិញ បន្ទាប់ពីនិរទេសខ្លួនឯងអស់រយៈពេល១៥ឆ្នាំ ដើម្បីគេចពីពន្ធនាគារ។
លោក ថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់អំពើខុសឆ្គង ហើយបានអះអាងជាយូរមកហើយថា គ្រួសារលោកបានក្លាយជាជនរងគ្រោះនៃការសងសឹកផ្នែកនយោបាយ ដោយឥស្សរជនដ៏មានអំណាចក្នុងស្ថាប័នអភិរក្សនិយម និងយោធារាជានិយម៕
ចែករំលែកព័តមាននេះ