ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ឲ្យ​ក្រសួងសុខាភិបាល ត្រៀម​គ្រូពេទ្យ និង​វ៉ាក់សាំង ពេល​ជំងឺ​កូ​វី​ដ​-១៩ ផ្ទុះ​ទ្រង់ទ្រាយ​ធំ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រ​ជិតខាង និង​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​បាន​កំពុង​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រ​ជិតខាង និង​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​បាន​កំពុង​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល​ត្រៀម​គ្រូពេទ្យ និង​វ៉ាក់សាំង​បង្ការ នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩ ផ្ទុះ​ទ្រង់ទ្រាយ​ធំ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ។

ក្នុង​កិច្ចប្រជុំ​សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល ត្រៀម​វ៉ាក់សាំង គ្រូពេទ្យ និង​ទីតាំង​ជា​ស្រេច ដើម្បី​អន្តរាគមន៍​បន្ទាន់​ក្នុង​ករណី ដែល​ជំងឺ​កូ​វី​ដ​-១៩ ផ្ទះ​ឡើង​វិញ​ជា​ទ្រង់ទ្រាយ​ធំ ។

សម្តេច​បាន​កត់​សម្គាល់ថា បច្ចុប្បន្ន ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី បាន​កើតឡើង​វិញ​ជា​ច្រើន នៅ​ប្រទេស​ជិតខាង ខណៈ​ដែលរ​នៅ​កម្ពុជា បាន​ចាប់ផ្តើម​ឆ្លង​ឡើង​វិញ​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល ក្រើនរំលឹក​ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ឱ្យ​ត្រៀម​កន្លែង​សម្រាប់​រក្សា​ទុក​វ៉ាក់សាំង ១​លាន​ដួស ដែល​យន្តការ​-​កិច្ច​សម្របសម្រួល​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ ជា​សាកល​ហៅ​កាត់ (COVAX) ត្រូវ​ផ្តល់​ឱ្យ​កម្ពុជា​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ