ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក និង​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ម្តង​ៗ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ខែ ដែល​ប្រការ​នេះ មិន​ត្រឹមតែ​ជះ​ក្តី​កង្វល់​សម្រាប់​សិស្ស​ខ្លួនឯង​ផ្ទាល់​ទេ តែ​ក៏​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ម៉ាក់​ងាយ ការ​ខ្ពើមរអើម ហើយ​មួយ​ចំនួន​ទៀត​បាន​ឈប់​សម្រាក​រៀនសូត្រ​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ខែ ដែល​ប្រការ​នេះ មិន​ត្រឹមតែ​ជះ​ក្តី​កង្វល់​សម្រាប់​សិស្ស​ខ្លួនឯង​ផ្ទាល់​ទេ តែ​ក៏​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ម៉ាក់​ងាយ ការ​ខ្ពើមរអើម ហើយ​មួយ​ចំនួន​ទៀត​បាន​ឈប់​សម្រាក​រៀនសូត្រ​ថែម​ទៀត នៅ​ពេល​មក​រដូវ​ខែ​ម្តង​ៗ ។

លោក សាំង សុផល ប្រធាន​ការិយាល័យ​សុខភាព​សិក្សា មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ទិវា​សុខភាព​ពេល​មក​រដូវ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​យើង​រួម​គ្នា​ចូលរួម​អំពាវនាវ​ឱ្យ​មាន​សមធម៌ អំឡុង​ពេល​មាន​រដូវ​» ក្នុង​ទិវា​សុខភាព​មក​រដូវ ដែល​បាន​រៀបចំ​ឡើង​នា​វិទ្យាល័យ ឫស្សី​កែវ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ ២០២៥ បាន​ឲ្យ​ដឹង​ថា សម្រាប់​សិស្ស​ស្រី នៅ​ពេល​ដែល​ពួក​គាត់​មក​រដូវ តែង​ជួប​បញ្ហា​លំបាក​មួយ​ចំនួន ហេតុនេះ ចាំបាច់​ណាស់ ត្រូវ​អប់រំ​ផ្សព្វផ្សាយ​សំដៅ​ធ្វើ​យ៉ាងណា ជួយ​គាត់​ឱ្យ​បាន​ចូល​រៀន កាត់​បន្ថយ​ការ​មាក់ងាយ និង​ការ​រើសអើង​ជាដើម​។

លោក​បាន​បញ្ជាក់​ថា ​៖ ​យើង​ត្រូវ​រួម​គ្នា ក្នុង​ការ​លុប​បំបាត់​ការ​មាក់ងាយ បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​ នៃ​ការ​អប់រំ​សុខភាព​ពេល​មក​រដូវ និង​ការ​គ្រប់គ្រង​អនាម័យ​ ពេល​មក​រដូវ ដូច​ជា​សំឡី​អនា​ម័​យ ទីកន្លែង​សុវត្ថិភាព សម្រាប់​សិស្ស​ស្រី​ៗ​ ។

លោក​ប្រធាន​ការិយាល័យ​សុខភាព​សិក្សា មន្ទីរ​អប់រំ​យុវជន និង​កីឡា ​បានឱ្យ​ដឹង​ដែរ​ថា ​នៅ​ទូ​ទាំង​ពិភពលោក ស្ត្រី​ប្រមាណ ៥០០​លាន​នាក់ ​តែង​ជួប​ប្រទះ ​នឹង​ភាព​លំបាក ​ក្នុង​ពេល​មាន​រដូវ រួម​ទាំង​កង្វះ​លទ្ធភាព​ទទួល​បាន​ផលិតផល​សុខភាព​ពេល​មក​រដូវ កន្លែង​សុវត្ថិភាព កង្វះ​អនាម័យ និង​ការ​ទទួលយក​របស់​សហគម​ន៍​។ ​ឧបសគ្គ​ទាំងនេះ រួម​ជាមួយនឹង​ការ​មាក់ងាយ អាច​នាំ​ទៅ​រក​លទ្ធផល​ប៉ះពាល់​សុខភាព ការបោះបង់​សាលារៀន និង​ផល​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​ ។

ចំណែក​លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​ នៃ​អង្គការ មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍ ​បានឱ្យ​ដឹង​ថា​ ទិវា​សុខភាព​ ពេល​មក​រដូវ​មាន​គោលបំណង​ ដើម្បី​កាត់​បន្ថយ​ការ​មាក់ងាយ ការ​មិន​បាន​យកចិត្តទុកដាក់ និង​កាត់​បន្ថយ​កង្វះខាត​សម្ភារៈ​អនាម័យ​ពេល​មក​រដូវ។ ​ទិវា​សុខភាព​ពេល​មក​រដូវ​កំពុង នឹង​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ២៨ ខែឧសភា​ ។

លោក​បាន​លើក​ឡើង​ថា​ នៅ​ទូ​ទាំង​ពិភពលោក ស្ត្រី និង​កុមារី ជា​ពិ​សេ​ ក្នុង​អនុ​តំបន់​អាហ្វ្រិក​សាហា​រ៉ា ប្រឈម​មុខ​នឹង​ការ​ឆ្លងមេរោគ​អេ​ដស៍​ខ្លាំង​។ កង្វះការទទួល​បានសំឡី​អនា​ម័​យ បង្ខំឱ្យក្មេង​ស្រីជា​ច្រើន ខក​ខានមិនបានចូល​រៀន និង បោះបង់​ចោលការ​សិក្សា​ បោះបង់​ការងារ។ ទាំងនេះ​ហើយ ​ដែល​នាំ​មាន​កើនឡើង​ នូវ​ទំនាក់ទំនង​មានការ​រួម​ភេទ ជាមួយ​ការ​ខ្វះខាត​ជំនាញ​ ក្នុង​ការ​ចរចា​ការ​រួម​ភេទ ​ប្រកបដោយ​សុវត្ថិភាព ​និង​មិន​មាន​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ឆ្លង​មេរោគ​អេ​ដស៍ ​។

លោក​វេជ្ជបណ្ឌិត ច​ន ផា​ន់​ណា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​ នៃ​អង្គការ មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​បានឱ្យ​ដឹង​ថា ​ទិវា​សុខភាព​ពេល​មក​រដូវ​មាន​គោលបំណង​ ដើម្បី​កាត់​បន្ថយ​ការ​មាក់ងាយ ការ​មិន​បាន​យកចិត្តទុកដាក់ និង​កាត់​បន្ថយ​កង្វះខាត​សម្ភារៈ​អនាម័យ​ពេល​មក​រដូវ។ ​ទិវា​សុខភាព​ពេល​មក​រដូវ​កំពុង នឹង​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី ២៨ ខែឧសភា​ ។

គួរ​បញ្ជាក់​ថា ​ប្រារព្ធ​ពិធី ​«​ទិវា​សុខភាព​ពេល​មក​រដូវ » ដែល​រៀបចំ​ឡើង​ដោយ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក ជំងឺអេដស៍ (AHF) ដើម្បី​លុប​បំបាត់​ការ​មាក់ងាយ​ និង​ការ​រើសអើង និង​ការ​មិន​យកចិត្តទុកដាក់ ដែល​ធ្វើឲ្យ​រាំងស្ទះ​ការ​រីក​ចម្រើន​ស្រម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​ នៃ​រាជាណាចក្រ​កម្ពុជា លើកកម្ពស់​សុខភាព​ស្ត្រី និង​ក្មេង​ស្រី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ