ខេត្តកណ្តាល ៖ ក្មេងទំនើងបង្ហោះម៉ូតូមួយក្រុម ត្រូវបាននគរបាលស្រុកស្អាង អប់រំធ្វើកិច្ចសន្យារយៈពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុកស្អាង និង ឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋាន ទើបអនុញ្ញាតឲ្យត្រឡប់ផ្ទះវិញ ខណៈម៉ូតូវិញដកហូតទុករយៈពេល០៣ខែ ជាការព្រមានឲ្យរាងចាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ឧសភា
ឆ្នាំ ២០២៥ ចំណុចផ្លូវលំចុងព្រែកប៉ាង ស្ថិតនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនមាន ចំនួន៦នាក់ ក្នុងចំណោម ១០ នាក់៖
១-ឈ្មោះ ពៅ ធារ៉ា អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
២-ឈ្មោះ ម៉ែន គង្គា អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស ទីលំនៅភូមិ កូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

៣-ឈ្មោះ ជួន ច័ន្ទណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ វ៉ៃ ដាវីត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ព្រែកប៉ាង ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

៥-ឈ្មោះ សុវណ្ណ សីហា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
៦-ឈ្មោះ រិន សុទ្ធារះ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កោះខែល ឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
៧-ឈ្មោះ ស៊ុម សិលា ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ សំប៉ានលើ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)
៨-ឈ្មោះ ហ៊ុន សេងហាក់ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)

៩-ឈ្មោះ ដេត ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)
១០-ឈ្មោះ សាម៉េត សៀងឡេងភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ត្រើយត្រឹង្ស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១-ម៉ូតូចំនួន ០១ គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅស្លាកលេខ កណ្ដាល 1AC.7015។
២-ម៉ូតូចំនួន ០១គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០២០ផ្លាកលេខ ភ្នំពេញ 1ID.4431។

នគរបាលបានឲ្យដឹងថា ក្រុមក្មេងទំនើងឈ្មោះ មែន គង្គា ឈ្មោះ ជួន ច័ន្ទណារ៉ា ឈ្មោះ វ៉ៃ ដាវីត ឈ្មោះពៅ ធារ៉ា ឈ្មោះ រិន សុទ្ធារះ ឈ្មោះ សុវណ្ណ សីហា ឈ្មោះ ស៊ុម សិលា ឈ្មោះ ហ៊ុន សេងហាក់ ឈ្មោះ សាម៉េត សៀងហេង និង ឈ្មោះ ដេត បាននាំគ្នាបង្ហោះម៉ូតូ ០៥ គ្រឿង នៅចំណុចកើតហេតុខាងលើ ។ ខណៈពេលនោះក៏មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល សហការជាមួយប្រជាការពារឃុំ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ បាននាំខ្លួនក្រុមក្មេងទំនើង០៦នាក់ និង វត្ថុតាងម៉ូតូចំនួន០២ គ្រឿងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ចំណែកក្រុមក្មេងទំនើងឈ្មោះ ស៊ុម សិលា ឈ្មោះ ហ៊ុន សេងហាក់ ឈ្មោះ សាម៉េត សៀងឡេង និង ឈ្មោះ ដេត បាននាំគ្នាជិះម៉ូតូចំនួន ០៣ គ្រឿងទៀតគេចខ្លួន។ ចំពោះករណីខាងលើកម្លាំងជំនាញសូមគោលការណ៍អប់រំរយៈពេល ៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកស្អាង និង ឲ្យធ្វើអនាម័យជុំវិញអធិការដ្ឋានកិច្ចសន្យា និងឲ្យអាណាព្យាបាល ធានាត្រឡប់ផ្ទះវិញ។ ដោយឡែកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល ០៣ខែ ៕
ចែករំលែកព័តមាននេះ