ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅប្របតាមដងទន្លេមេគង្គ ឆ្ពោះទៅអន្លង់ផ្សោតក្នុងឃុំ ព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ជាផ្លូវតូចល្មមក្រាលក្រួសក្រហម ចន្លោះដៃទន្លេភ្ជាប់ដោយស្ពានឈើពីមុនជាចាស់ទ្រុឌទ្រោម បច្ចុប្បន្ន កំពុងសាងសង់ជំនួសដោយផ្លូវបេតុង និងស្ពានបេតុងឆ្អឹងដែករឹងមាំដែលអាចធន់និងការប្រើប្រាស់យូអង្វែង ។ នេះបើតាមការលើកឡើងរបស់លោក ញ៉ែម វណ្ណយុត្តិ ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានឃុំព្រះ រំកិល គ្រាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណ បក្សឃុំព្រះរំកិល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។

លោកបន្តថា ពាក់ព័ន្ធទៅនឹងសក្តានុពលដែលមានស្រាប់ឯកឧត្តមអភិបាលខេត្ត បានចង្អុលបង្ហាញបន្តនៅយន្តការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដែលជាលទ្ធផលហេដ្ឋារចនា សម្ព័ន្ធដែលអភិវឌ្ឍន៍បានទាំងនោះ គឺជួយដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់អ្នកភូមិក្នុងឃុំ និងជំរុញទេសចរណ៍ទៅកំសាន្តផងដែរ ។

នាឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណ បក្សឃុំព្រះរំកិលលោកប្រធានក្រុមការងារបានជំរុញឱ្យគណបក្សឃុំ និងសាខាបក្សភូមិ ធ្វើការជំរុញផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកទើបដល់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជំរុញអ្នកចុះបោះនៅឆ្នាំ២០១៦ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ ឆ្នោតឆ្នាំ២០២៤ ឱ្យទៅធ្វើបច្ចុប្បន្ន ភាពទិន្នន័យជីវមាត្រ និងកែតម្រូវទិន្នន័យដែលមិនត្រឹមត្រូវឱ្យបានមុនថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យយកចិត្តទុកដាក់ការងនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពលើបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ។ ក្រុមការងារក៏បានពាំនាំយកថវិកាចំនួន១.០០០.០០០រៀល ឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការណ៍គណបក្ស និងឧបត្ថម្ភថវិកាដល់សាខាបក្សភូមិដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលជួបការលំបាកនិងនៅឆ្ងាយមកធ្វើបច្ចុប្ប ន្នភាពទិន្នន័យជីវមាត្រ ។

បន្ទាប់មកនោះ ឆ្លៀតឱកាសនោះ ក្រុមការងារ ក៏បានឆ្លៀតឱកាសចុះ ពិនិត្យស្ថានភាពនៃការសាងសង់ផ្លូវបេតុង និងស្ពានបេតុងឆ្អឹងដែកដែលប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២ផងដែរ ៕





ចែករំលែកព័តមាននេះ