ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនី ឆេះ​ផ្ទះ១ខ្នង ​អស់ប្រមាណ​៥ ម៉ឺន​ដុល្លារ នៅស្រុកពួក

28 វិនាទី មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរ​បាល​ស្រុក​ពួក បាន​ប្រាប់​តាម​តេ​លេ​ក្រាម នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ​មិ​នា…

​ខេត្ត​សៀម​រា​ប ៖ បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរ​បាល​ស្រុក​ពួក បាន​ប្រាប់​តាម​តេ​លេ​ក្រាម នៅ​រសៀល​ថ្ងៃ​ទី ៣ ខែ​មិ​នា ឆ្នាំ ២០២៦ នេះ​ថា ករណី​អគ្គិភ័យ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន០១​ខ្នង ដែល​មាន​ម្ចាស់ផ្ទះឈ្មោះ ជូ ពុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ​ជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ស្ថិត​នៅ​ក្នុងភូមិ​អូ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែ មីនា ឆ្នាំ​២០២៦ រលត់​វិញ​វេលា​ម៉ោង​១០ និង ៥០​នាទី ព្រឹក ថ្ងៃ​ដដែល ដែលផ្ទះកើតហេតុ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អូ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ ឯក បាន​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​នេះ​ ​បណ្តាល​ឱ្យ​រង​ខូចខាត​រួមមាន ​ផ្ទះ​ចំនួន​០១​ខ្នង់ ប្រភេទ​ឈើ​លើ​ បន្ទប់​ថ្ម​ក្រោម​  ជញ្ជាំង​ក្ដារ​  ដំបូល​ប្រក់​ក្បឿង ទំហំ​៨ ម៉ែត្រ គុណ ៩​ម៉ែត្រ ត​សំ​យ៉ាប​ឈើ​ប្រក់​ក្បឿង​  (​ផ្ទះ​ចាស់​កំពុង​ជួសជុល​ថ្មី​មិន​ទាន់​រួចរាល់​) ឆេះ​ផ្នែក​ខាងលើ​ទាំងស្រុង ។​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន​: សម្ភារៈ​សាងសង់​ផ្ទះ សរុប​ជា​ប្រាក់​ចំនួន​ប្រហែល ៥០០០០(​ប្រាំ​ម៉ឺន​)​ដុល្លារ និង​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។

​លោក​បញ្ជាក់​បន្ថែម​ថា ការ​ជួយ​អន្តរាគមន៍​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង អស់​ទឹក​ចំនួន​០៤​ឡា​នះ ១. ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ២ គ្រឿង អស់​ទឹក​ចំនួន​២​ឡាន ។ ២.​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ពួក​ចំនួន ១​គ្រឿង អស់​ទឹក​ចំនួន​២ ឡាន ។

មូលហេតុ​ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នៅ​ផ្នែក​ខាងលើ​ផ្ទះ ព្រោះ​ម្ចាស់​មិន​នៅ​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់អគ្គីភ័យ​ទាន់​ពេលវេលា សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស ឬ​ស្លាប់​ឡើយ ក្នុង​ហេតុការណ៍​ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​របស់​លោក ពុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ ស្ថិត​នៅ​ក្នុងភូមិ​អូ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ