ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ទី​ក្រុង​កៀវ​យ៉ាង​ចាស់​ដៃ​បណ្ដាល​ឱ្យ​របួស​មនុស្ស​៨​នាក់

8 ម៉ោង មុន

ទី​ក្រុង​កៀវ៖ កាល​ពី​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ រុស្ស៊ី​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​​ក្រែន​យ៉ាង​ចាស់​ដៃ​ដោយ​ប្រើ​ប្រាស់​ដ្រូន​ និង​មីស៊ីល​ និង​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​។ សាក្សី​​និយាយ​ថា​គេ​ឃើញ​កម្ទេច​កម្ទី​ហោះ​ហើរ​នៅតាម​ទី​តាំង​វាយ​ប្រហារ​ទូទាំង​ទី​ក្រុង​កៀវ​។ អភិបា​លក្រុង​កៀវ​ប្រាប់​ថា​មនុស្ស​យ៉ាង​តិច​៨​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​។​ ​​អភិបាល​ក្រុង​រូប​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា​ជន​ជាតិ​អ៊ុយ​ក្រែន​២​នាក់​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ លោក​ថា​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ដើម្បី​ត្រៀម​ទប់​ទល់​ក្រែង​​លោ​រុស្ស៊ី​វាយ​ប្រហារ​បន្ថែម​ទៀត​។ បំណែក​យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​ដែល​ត្រូវ​អ៊ុយ​ក្រែន​បាញ់​ចំ​នោះ​បាន​ធ្លាក់​ទៅ​លើ​ដំបូល​​អគារ​មួយ​កន្លែង​។…

ទី​ក្រុង​កៀវ៖ កាល​ពី​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ រុស្ស៊ី​វាយ​ប្រហារ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​​ក្រែន​យ៉ាង​ចាស់​ដៃ​ដោយ​ប្រើ​ប្រាស់​ដ្រូន​ និង​មីស៊ីល​ និង​ធ្វើ​ឱ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​លើ​ទី​តាំង​ជា​ច្រើន​កន្លែង​។ សាក្សី​​និយាយ​ថា​គេ​ឃើញ​កម្ទេច​កម្ទី​ហោះ​ហើរ​នៅតាម​ទី​តាំង​វាយ​ប្រហារ​ទូទាំង​ទី​ក្រុង​កៀវ​។ អភិបា​លក្រុង​កៀវ​ប្រាប់​ថា​មនុស្ស​យ៉ាង​តិច​៨​នាក់​រង​របួស​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​។​

​​អភិបាល​ក្រុង​រូប​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា​ជន​ជាតិ​អ៊ុយ​ក្រែន​២​នាក់​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ លោក​ថា​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ដើម្បី​ត្រៀម​ទប់​ទល់​ក្រែង​​លោ​រុស្ស៊ី​វាយ​ប្រហារ​បន្ថែម​ទៀត​។ បំណែក​យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​ដែល​ត្រូវ​អ៊ុយ​ក្រែន​បាញ់​ចំ​នោះ​បាន​ធ្លាក់​ទៅ​លើ​ដំបូល​​អគារ​មួយ​កន្លែង​។ អគារ​ដែល​មាន​មនុស្ស​រស់​នៅ​មួយ​កន្លែង​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​។ ចំណែក​អគារ​មួយ​ទៀត​ដែល​គ្មាន​មនុស្ស​រស់​នៅ​ក៏មាន​ភ្លើង​ឆេះ​ផង​ដែរ​។​​

ប្រធាន​យោធា​ប្រចាំ​ទី​ក្រុង​កៀវ​ថ្លែង​ថា​នៅ​សង្កាត់​ឌីនី​ប្រូ​​មាន​ភ្លើង​​ឆេះ​អគារ។ ចំណែក​​នៅ​តំបន់​ជាយ​ក្រុង​កៀវ​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​រាយ​ការណ៍​ថា​មាន​ករណី​ឆេះ​នៅ​ភាគ​ខាង​ជើង។ បំណែក​យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​ដែលត្រូវ​​អ៊ុយ​ក្រែន​បាញ់​ឆេះ​បាន​ធ្លាក់​ទៅ​លើ​ផ្សារ​ទំនើប​មួយ​កន្លែង​។ នៅ​ទី​កន្លែង​ដទៃ​ទៀត​ក៏​មាន​បំណែក​យន្ត​ហោះ​ដ្រូន​ធ្លាក់​​រាយ​ប៉ាយ​ពាស​ពេញ​ដី​ផង​ដែរ​​។

គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​រយៈ​ពេល​៧​ម៉ោង​ទម្រាំ​ស្ងប់​ស្ងាត់​ទៅ​វិញ​​។ ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើក​នេះ​កើត​ឡើង​បន្ទាប់​ពី​អ៊ុយ​ក្រែន​បញ្ជូន​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​រយ​គ្រឿង​ទៅ​វាយ​ប្រហារ​រុស្ស៊ី​។ គេ​គិត​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​កាល​នោះ​មាន​ប្រហែល​៨​រយ​គ្រឿង​។ ដ្រូន​ខ្លះ​ត្រូវ​រុស្ស៊ី​បាញ់​ធ្លាក់​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ រី​ឯ​ដ្រូន​ខ្លះ​ទៀត​ក៏​អាច​ហោះ​ហើរ​ទៅ​ដល់​គោល​ដៅ​ចុង​ក្រោយ​ដើម្បី​​វាយ​ប្រហារ​ផង​ដែរ​។ ជា​ពិសេស វាយ​ប្រហារ​​នៅ​ទី​ក្រុង​ម៉ូស្គូ​ និង​ទី​តាំង​ដទៃ​ទៀត​។

កាល​ពី​ថ្ងៃ​សុក្រ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ប្រកាស​ថា​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​លើក​នេះ​​​។ ​បន្ទាប់​ពី​សង្គ្រាម​បន្ត​ឆាប​ឆេះ​យ៉ាង​ដូច្នេះ ប្រជា​ជន​អ៊ុយ​ក្រែន​រស់​នៅ​ទី​ក្រុង​កៀវ​ប្រាប់​ថា​ពួក​គេ​មិន​ចង់​ឃើញ​ទិដ្ឋ​ភាព​បែប​នេះ​កើត​ឡើង​ត​ទៅ​ទៀត​ទេ​​។ ពួក​គេ​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​។ ប៉ុន្តែ​ពួកគេ​យល់​ថា​លោក​ពូទីន​មិន​ចង់​ឈប់​បាញ់​ទេ​។​ គាត់​ចង់​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ