ខេត្តកំពង់ឆ្នាំង ៖ ករណីហិង្សារវាងអ្នកនេសាទជនជាតិវៀតណាម៣នាក់ យកផ្លែស្នរមកចាក់ បណ្តាលអោយអ្នកនេសាទខ្មែរម្នាក់រងរបួសធ្ងន់ធ្លាយពោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ករណីនេះនៅម៉ោងប្រមាណ០៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០២៥ នៅភូមិសាស្ត្របឹងទន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំប្រទល់៣ឃុំ គីឃុំកំពង់លួង ខេត្តពោធិ៍សាត់ ឃុំពាមបាង និង ឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ដួង ខា អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ ដោយឡែក ជនដៃដល់ទាំង៣នាក់ ជាជនជាតិវៀតណាម ទី ១-ឈ្មោះង្វៀង វ៉ាន់លឹក ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ២១ឆ្នាំ និងទី៣-ឈ្មោះ ចាំង វ៉ាន់នឺ ភេទប្រុស អាយុ៤១ឆ្នាំ គេទាំង៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់
ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុ ជនគ្រោះ និងប្រពន្ធ បានបើកកាណូតទៅនេសាទដូចសព្វដង ។ លុះដល់ចំណុចកើតហេតុ ស្លាបចាក់កាណូត បានជាប់នឹងមោងបណ្ដែតទឹក ពេលនោះ អ្នកនេសាទជនជាតិវៀតណាមជាម្ចាស់មងបានឈ្លោះប្រកែកគ្នា រហូតបង្កជា
ហិង្សាទាញយកស្នរ មកចាក់បុរសម្ចាស់កណូត បណ្តាលអោយធ្លាយពោះ ហើយជនបង្កបានបើកកាណូតគេចខ្លួន។
ក្រោយពេលកើតហេតុ កងកម្លាំងយោធាដែលបានឈរជើងបង្ក្រាបបទល្មើសនេសាទនៅជិតនោះ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង ក៏បានជួយអន្តរាគមន៍ដេញតាមចាប់ខ្លួនជនបង្កបានទាំង៣នាក់ និងបាននាំខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការបន្តតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ