ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ឡើង​ដល់​ជាង​៣០​នាក់​ហើយ សូម​បង្កើន​ការ​ប្រយ័ត្ន​ណាបងប្អូន

3 ម៉ោង មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ បាន​ប្រកាស​អោយ​ដឹង​ថា​ បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន​៦​នាក់​ទៀត​ហើយ ដោយ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​នេះ​ ឡើង​ដល់​ជាង​៣០​នាក់​ហើយ​ក្នុង​រយ​:​ពល​ប្រាំ​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ចំណែក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ​នេះ…

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ បាន​ប្រកាស​អោយ​ដឹង​ថា​ បាន​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន​៦​នាក់​ទៀត​ហើយ ដោយ​ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​នេះ​ ឡើង​ដល់​ជាង​៣០​នាក់​ហើយ​ក្នុង​រយ​:​ពល​ប្រាំ​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ចំណែក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ​នេះ ក្រសួង​បានអោយ​ដឹង​ថា​ បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​៧​នាក់​ផ្សេង​ទៀត បន្ទាប់​ពី​បាន​រក​ឃើញ​៨​ករណី​ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​ ។ តួលេខ​នេះ បាន​ធ្វើ​អោយ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​មាន​ចំនួន​៣១​នាក់​នៅ​ក្នុង​រយ​:​ពេល​ប្រាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា មក ​។

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​ នេះ បាន​ប្រកាស​អោយ​ដឹង​ពី​កំណើន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​នៅ​កម្ពុជា ដោយ​និយាយ​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​​​ថ្មី​សហគមន៍​ចំនួន​៨​នាក់​។ ចំណែក​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ​វិញ ក្រសួងសុខាភិបាល​បាន​ប្រកាស​អោយ​ដឹង​ថា​ បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​ថ្មី​ចំនួន​ពី​រ​​នាក់​កាលពី​ថ្ងៃ​ទី​១៩ ​ខែឧសភា​។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ហើយ​ក៏​អំពាវនាវ​ផង​ដែរ​អោយ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ពិសេស ​ចំពោះ​អ្នកមាន​សុខភាព​ទន់ខ្សោយ​ និង​មនុស្ស​ចាស់ជរា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ