ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់មែក​ម្កាក់ព្រៃ​ដ៏​ធំ​​​សង្កត់​លើ​ឡាន​១​គ្រឿង​រង​ការ​ខូចខាត ​សំណាង​ពុំ​​មាន​មនុស្ស​​របួស​​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ម្កាក់ព្រៃ​មួយ​មានមែក​ធំ ​បាន​បាក់​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង ​បណ្តាល​អោយ រង​ការ​ខូច​ ខណៈ​ពេល​ពុំ​មាន​ភ្លៀង​និង​ខ្យល់​ក​ន្ទ្រា​ក់ ​ហើយ​ម្ចាស់​បើក​មក​ឈប់​ចត​ដេក ក្រោម​ដើមឈើ​ ។…

រាជធានី​ភ្នំពេញ​ ៖ ម្កាក់ព្រៃ​មួយ​មានមែក​ធំ ​បាន​បាក់​សង្កត់​លើ​រថយន្ត​មួយ​គ្រឿង ​បណ្តាល​អោយ រង​ការ​ខូច​ ខណៈ​ពេល​ពុំ​មាន​ភ្លៀង​និង​ខ្យល់​ក​ន្ទ្រា​ក់ ​ហើយ​ម្ចាស់​បើក​មក​ឈប់​ចត​ដេក ក្រោម​ដើមឈើ​ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​០៩​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ សង្កាត់​ទួល​សង្កែ​០២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​ទោះបីជា​យ៉ាងណា ​ពុំ​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឡើយ​ បណ្ដាល​អោយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BS- 3603 បាន​រង​ការ​ខូចខាត​។

តាម​ព័​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​បុរស​ម្នាក់​បាន​បើករថយន្ដ​ម៉ាក​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ទិស​ដៅ​ពី​ជើង​មក​ត្បូង ហើយ​បានមកចត​ក្រោម​ដើម​ម្កាក់ព្រៃ​ដ៏​ធំ​មួយ​ដើម្បី​សម្រាក​បាន​មួយសន្ទុះ​ក៏​ស្រាប់​តែ​មែក​ម្កាក់ព្រៃ​ដ៏​មួយ​បាក់​ធ្លាក់​មក​សង្កត់​លើ​រថយន្ដ​របស់​ខ្លួន បណ្ដាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​សំណាងល្អ​ពុំ​បណ្តាល​អោយរង​របួស​នោះ​ទេ​។​ នៅ​ក្នុង​ហេតុការណ៍​នេះ​ដែល​ពុំ​មាន​ភ្លៀង​រឺ​មាន​ខ្យល់​កន្ត្រាក់​នោះ​ទេ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា មែកឈើ​ដែល​បាក់​ធ្លាក់មាន​ដង្កូវ​សុ​ី​និង​ប្រហោង​ក្នុង​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់ ធ្លាក់​ទាំង​ជំហរ​តែ​ម្តង​។​បន្ទាប់​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត ហេតុ​និង​ទាក់ទង​កម្លាំង​សណ្ដាប់ធ្នាប់ ចុះ​មក​កាត់​មែកឈើ​នោះ​ចេញ​រួច​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ម្ចាស់​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ