រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ពិសេស ត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ។
នាឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ជាពិសេស ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ ដែលបណ្តាលឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ ។
សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារ ដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជា បណ្តោះអាសន្នដោយសារជំងឺឆ្លង។ សម្ដេច ថា «ចំណាត់ការនេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ» ។
លើសពីនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអនុវត្តបានល្អ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។ ទោះយ៉ាងណា សម្តេច បានណែនាំឱ្យបន្តការងារនេះដូចភ្លៀង រលឹម ដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន និងក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ៕


ចែករំលែកព័តមាននេះ