ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ឲ្យ​ក្រសួង​ធម្មការ និង​សាសនា គ្រប់គ្រង​អ្នក​អះអាង​​ថា ខ្លួនមាន​”​បារមី​”

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ធ្វើការ​គ្រប់គ្រង​អ្នក​អះអាង​ថា មាន​បារមី​កាន់ ឲ្យ​បាន​ច្បាស់លាស់ ខណៈ​អ្នក​យក​សាសនា ទៅ​ឆបោក គឺ​ល្មើសច្បាប់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ​ក្រសួង​ធម្មការ និង​សាសនា គ្រប់គ្រង​អ្នក​ដែល​អះអាង​ថា មាន​បារមី ដែល​ហាក់​មាន​និន្នាការ​កើនឡើង​កាន់តែ​ច្រើន ។

សម្តេច​បាន​បញ្ជាក់​ថា ៖ “​ជំនឿ​សាសនា គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ ដែល​មិន​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​ក្នុង​ករណី ដែល​មាន​អ្នក​យក​សាសនា ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ឆបោក គឺជា​បទល្មើស​។ អ្វី​ដែល​សំខាន់ គឺ​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព ដោយ​បង្ហោះ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​នោះ​ឡើយ ពីព្រោះ វា​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​ក្នុង​សង្គម​” ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី បន្ទាប់​ពី​មានការ​បែកធ្លាយ​រឿង​តារាចម្រៀង មាស សុខ​សោភា ជាមួយ​បុរស់​ម្នាក់ តាំងខ្លួន​ជា​ឥសី ពាក់ព័ន្ធ នឹង​ថវិការ​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ