ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចេញ​លក់​ផង​បែកធ្លាយ iPhone SE 2 អាច​នឹង​បញ្ចូល​ថ្ម​បែប Wireless ​បាត់

6 ឆ្នាំ មុន

ការ​ចេញ​លក់​ iPhone ​បន្ទាប់​របស់ ​Apple អាច​ជា iPhone SE 2 ហើយ​បើ​តាម​ព័ត៌មាន​លេច​ចេញ​មក​ថា វា​អាច​នឹង​មានការ​បញ្ចូល​ថ្ម​បែប…

ការ​ចេញ​លក់​ iPhone ​បន្ទាប់​របស់ ​Apple អាច​ជា iPhone SE 2 ហើយ​បើ​តាម​ព័ត៌មាន​លេច​ចេញ​មក​ថា វា​អាច​នឹង​មានការ​បញ្ចូល​ថ្ម​បែប Wireless ដូច​ទៅ​នឹង iPhone X, iPhone 8, និង iPhone 8 Plus ដែរ ។ យោង​តាម​ព័ត៌មាន​ចុង​ក្រោយ ដែល​បាន​លេច​ចេញ​មក​ថា iPhone SE 2 នឹង​មាន​ខ្នង​ទូរស័ព្ទ​គ្របដណ្តប់​ដោយ​កញ្ចក់ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​ថ្ម​បាន​បែប Wireless ។

លោក Ben Geskin អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់​ទាក់ទិន​នឹង​ទូរស័ព្ទ​ដៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រៅពី​បញ្ចូល​ថ្ម​បែប​ Wireless ​ហើយ iPhone SE 2 កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​ផលិត​ដ៏​ធំ ហើយ​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​នា​ពេល​ឆាប់​ៗ​នេះ ។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ដែល Apple ផលិត ​iPhone ​បញ្ចូល​ថ្ម​បែប Wireless​ ។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​សម្រាប់​ទូរស័ព្ទ​តម្លៃ​ទាប អាច​នឹង​ជួយ​បង្កើត​ជា​ស្តង់ដា​សម្រាប់ Apple និង​ជំរុញ​ដល់​ការ​លក់​ឧបករណ៍​បញ្ចូល​ថ្ម AirPower ផង​ដែរ ។

ការ​បញ្ចូល​ថ្ម​ដោយ Wireless នេះ ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ប៉ុន្តែ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​ដោយ Apple រួម​ជាមួយ​ស្តង់ដា Qi បាន​ជួយ​បង្រួបបង្រួម​ស្តង់ដា​ដែល​ប្រកួតប្រជែង​គ្នា ។ វា​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​បង្កើត​ផលិតផល និង​បច្ចេកវិទ្យា​ថ្មី​ៗ​សម្រាប់​ការ​បញ្ចូល​ថ្ម​ទូរស័ព្ទ ។ iPhone SE 2 ក៏​ជា​ទូរស័ព្ទ​ដ៏​សំខាន់​មួយ​សម្រាប់ Apple ដែរ ។ វា​ជា​ទូរស័ព្ទ​តូច​ជាងគេ និង​មាន​តម្លៃ​ទាប​ជាងគេ ហើយ​ជា​ជម្រើស​តែ​មួយ​សម្រាប់​អ្នកគាំទ្រ Apple ដែល​ស្វែងរក iPhone ក្នុង​តម្លៃ​មធ្យម ។

ព័ត៌មាន​ដែល​បាន​លេច​ចេញ​ផ្សេង​ៗ​ទៀត​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។ មនុស្ស​មួយ​ចំនួន​គិត​ថា iPhone SE 2 នឹង​មាន​លក្ខណៈ​ជា​ច្រើន​ដូច iPhone SE ប៉ុន្តែ​អ្នកមួយ​ចំនួន​ទៀត​គិត​ថា វា​នឹង​មានការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​ដូច​ជា គ្មាន​រន្ធ​សម្រាប់​កាស​ត្រចៀកជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ