ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Steven Gerrard ៖ Salah គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ពេល​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​របស់​ក្លិប​ហង្ស​ក្រហម Liverpool លោក Steven Gerrard បាន​សរសើរ​កីឡាករ​អេ​ហ្ស៊ី​ប Mohamed…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អតីត​កា​ពី​ទែន​របស់​ក្លិប​ហង្ស​ក្រហម Liverpool លោក Steven Gerrard បាន​សរសើរ​កីឡាករ​អេ​ហ្ស៊ី​ប Mohamed Salah មិន​ដាច់​ពី​មាត់​ក្រោយ​ពេល​ឃើញ​ការ​ប្រកួត​នៅ​ពេល​ថ្មី​ៗ​នេះ ។

កីឡាករ​អាយុ​២៥​ឆ្នាំ Salah បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ជាមួយនឹង​ការ Assist បាល់​ឱ្យ​មិត្ត​រួម​ក្រុម​២​ដង​ទៀត​បាន​ធ្វើ​ឲ្យ Liverpool ឈ្នះ Roma នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជើង​ទី​១ ជាមួយនឹង​លទ្ធផល 5-2 ។

ដោយសារ​តែ​ការ​លេង​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ​លោក Gerrard បាន​សរសើរ​ប្រាប់ BT Sport ថា «Salah គឺ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​វ័យ​ពេញកម្លាំង​ហើយ ។ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​យក​រូបគេ​ទៅ​ប្រៀប​ជាមួយនឹង Messi និង Ronaldo ដោយសារ​តែ​ពីរ​នាក់​នេះ​ល្បី​យូរហើយ និង​បាន​រក្សា​ភាព​ល្បីឈ្មោះ​បាន​យូរ​ដែរ​» ។ លោក​បន្ត​ថា «​តែ​ប្រសិនបើ​មិន​គិត​ពី​រឿង​នេះ​ទេ Salah អាច​ហៅ​បាន​ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​ហើយ​នៅ​ពេល​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ