ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​មាន​អង្គភាព​អាជីវកម្មច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​នាយកដ្ឋាន​រដ្ឋបាល​សម្រាប់​ការ​គ្រប់គ្រង​ទីផ្សារ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមីនា ឆ្នាំ​នេះ ចិន​មាន​អង្គភាព​អាជីវកម្ម​ចំនួន​១០០,២៤​លាន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស បូក​រួម​ទាំង​សហគ្រាស និង​អាជីវកម្ម​ផ្ទាល់ខ្លួន ។…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​នាយកដ្ឋាន​រដ្ឋបាល​សម្រាប់​ការ​គ្រប់គ្រង​ទីផ្សារ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមីនា ឆ្នាំ​នេះ ចិន​មាន​អង្គភាព​អាជីវកម្ម​ចំនួន​១០០,២៤​លាន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស បូក​រួម​ទាំង​សហគ្រាស និង​អាជីវកម្ម​ផ្ទាល់ខ្លួន ។ តួលេខ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​លំដាប់​ទី​២​មួយ​នេះ​ស្ថិត​នៅ​លំដាប់​លេខ​១ ដែល​មាន​អង្គ​ភាព​អាជីវកម្ម​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី chinadaily.com.cn ។

នាយកដ្ឋាន​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អង្គភាព​អាជីវកម្ម​ខាងលើ ៧០%​គឺជា​អាជីវកម្ម​ផ្ទាល់ខ្លួន ។ បរិមាណ​អាជីវកម្ម​បាន​កើនឡើង​ក្នុង​អំឡុង​៥​ឆ្នាំ​មុន គ្រា​ដែល​រដ្ឋាភិបាល​ចាប់ផ្ដើម​ធ្វើ​កំណែទម្រង់ និង​រឹត​បន្ដឹង​លើ​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ស្របច្បាប់ ។ អង្គភាព​អាជីវកម្ម​បាន​កើនឡើង​៧០%​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១២-២០១៧ ក្នុង​នោះ​អង្គភាព​ថ្មី​ៗ​ប្រមាណ​៥​ម៉ឺន​កន្លែង​បាន​ចុះបញ្ជី​ក្នុង​១​ឆ្នាំ​ៗ ។

លោក He Xin ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ទីផ្សារ បាន​និយាយ​ថា កំណើន​នេះ​គឺជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល ។

លោក​ថា ៖« ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​ទីផ្សារ​យ៉ាង​ទូលំទូលាយ ដែល​អនុញ្ញាត​ឲ្យ​​ប្រជា​ជន​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​ពួក​គេ ជាមួយនឹង​ផលិតផល​ប្រហែល​៨៧%​ត្រូវ​​បាន​អនុម័ត » ។

ក្នុងអំឡុងពេល​៥​ឆ្នាំ​មុន ឧស្សាហកម្ម​បច្ចេកវិទ្យា គឺជា​សក្ខីភាព​នៃ​កំណើន​ដ៏​ឆាប់រហ័ស ហើយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ថ្មី​ៗ​ជា​ច្រើន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី ។ ក្នុង​នោះ អាជីវកម្ម​ឯកជន​បាន​ក្លាយជា​ទីផ្សារ​ធំ​ជាងគេ ដែល​បាន​បង្កើត​ការងារ​ថ្មី​ៗ​ដល់​តំបន់​ជាយក្រុង​ប្រមាណ​៤០% ។

យោង​តាម​ទិន្នន័យ​ធនាគារពិភពលោក បាន​បង្ហាញ​ថា ប្រទេស​ចិន​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ក្នុង​បរិយាកាស​ធ្វើ​អាជីវកម្ម ក្នុង​នោះ​១៨​ចំណុច​បង្ហាញ​ពី​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ និង​៦៥​ចំណុច​បង្ហាញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើតអាជីវកម្ម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ