គណបក្សស្តាំនិយមជ្រុលឥណ្ឌាមួយបានចាប់ផ្តើមចែកកាំបិតជាច្រើនពាន់ឱ្យដល់បណ្តានារីដែលរស់នៅក្នុងរដ្ឋភាគខាងលិចមួយដើម្បីជួយនារីទាំងនោះការពារខ្លួន ក្នុងករណីមានការរំលោភដែលរឿងបែបនេះកើតមានក្រោយការចាប់រំលោភបូក កាលពីខែធ្នូ លើនិស្សិតស្រីម្នាក់នៅទីក្រុងញូវដែល្លីធ្វើឱ្យប្រទេសមានការក្តុកក្តួលយ៉ាងខ្លាំងមក ។
គណបក្សSHIV SENA កាលពីយប់ថ្ងៃទី២៣ មករា បានចាប់ផ្តើមចែកចាយក្នុងក្រុងមុមបៃនូវកាំបិតដល់បណ្តានារីនាទិវាខួបកំណើតរបស់ស្ថាបនិកគណបក្សនេះលោកបាល់ថាក់កឺរ៉ៃដែលទទួលមរណភាពកាលពីខែវិច្ឆិកា កន្លងមកនេះ ។ លោកអាឆៃ ចាវដារី អ្នកទទួលខុសត្រូវមូលដ្ឋានរបស់គណបក្សនេះថ្លែងទៅកាន់បណ្តាអ្នកគាំទ្រគណបក្សថា នារីទាំងឡាយដូចអ្នកហាន់បន្លែដែរចូរកាត់ដៃមនុស្សណាដែលហា៊នប៉ះពាល់អ្នក ។ លោកបញ្ជាក់ថា បណ្តានារីត្រូវដាក់កាំបិតមួយក្នុងកាបូប ។គណបក្សSHIV SENA មានបំណងបែងចែកកាំបិតចំនួនប្រមាណជា២១.០០០កាំបិតក្នុងរដ្ឋមហារាស្ត្រាទាំងមូលដែលក្នុងនោះមានទីក្រុងមុបបៃរដ្ឋធានីរបស់រដ្ឋនេះផង ៕
ចែករំលែកព័តមាននេះ