ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​គាត់​ណាស់ ដើរ​ដួល​រហូត​ដល់​ស្លា.ប់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឌុ​ច វ​ណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​កំពង់​រទេះ សង្កាត់​កំពង់រ​ទះ ក្រុង​ស្ទឹង​សែន បាន​ដួល​ដេក​ស្លាប់​នៅ​ចំណុច​ដី​ឡូត៍​ចាក់​ថ្មី​មួយ​កន្លែង​ខាងលើ ។

បើ​យោង​តាម​ការ​ពិនិត្យ​សព​ដោយ​មានការ​ចូលរួម​ពី​បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ផ្នែក​ជំនាញ​នគរបាល​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំរី​ជាន់​ខ្លា ឃើញ​ថា សព​មាន​ស្លាកស្នាម​របួស​បាតជើង​ខាងស្តាំ ទំនងជា​ពង​ជើង ហើយ​រយះ​ស្បែក​បាតជើង និង​ចំ​ស្មងជើង ជង្គង់​ទាំង​ពីរ​មាន​ស្នាម​របួស​រលាត់ស្បែក​តូច​ៗ​ជា​ច្រើន​កន្លែង ជា​ស្លាកស្នាម​មុត និង​គំនរ​គ្រួ​ស​ថ្ម​នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ដួល ក្រៅពី​នោះ​មិន​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពី​ការ​ធ្វើឃាត​នោះ​ទេ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ និង​ជំនាញ​ថា ៖ ការ​ស្លាប់​នៃ​ជន​នេះ បណ្តាល​មក​ពី​ជន​រង​គ្រោះ​ហេវ​ហត់​អស់កម្លាំង​ដោយសារ​អត់​អាហារ​ក៏​កើតជា​ខ្យល់គ ឬ​ក៏​គាំងបេះដូង​ស្លាប់​តែ​ម្តង ។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​បងប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ ឌុ​ច វណ្ណៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ