ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចចិត្ត​ព្រោះ​កូន​ស្លា.ប់​ផឹកស្រា​រហូត​វង្វេង​សតិ​ប៉ុនប៉ង​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ធ្វើការ​ឃាត់ខ្លួន ដោយ​ប្រើ​ខ្សែ​ចាប់ចង​នឹង​ដើមឈើ ក្រោយ​បុរស​រូប​នោះ​ហាក់​មាន​សតិ​មិន​គ្រប់ ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សម្លាប់​ខ្លួន ដោយ​ចង​.​ក និង​លោត​សម្លាប់​ខ្លួន​ពី​ទី​ខ្ពស់​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ធ្វើការ​ឃាត់ខ្លួន ដោយ​ប្រើ​ខ្សែ​ចាប់ចង​នឹង​ដើមឈើ ក្រោយ​បុរស​រូប​នោះ​ហាក់​មាន​សតិ​មិន​គ្រប់ ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សម្លាប់​ខ្លួន ដោយ​ចង​.​ក និង​លោត​សម្លាប់​ខ្លួន​ពី​ទី​ខ្ពស់​ជាដើម ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ម្តុំ​វត្ត​ចាក់​អង្រែ​ក្រោម ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​មានឈ្មោះ នឿ​ន ចិន អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​បា ឃុំ​ស្រែ​បា ស្រុក​ព្រៃវែង ខេត្តព្រៃវែង ។ ប្រពន្ធ​បុរស​ខាងលើ​មានឈ្មោះ ឌឿ​ន ឌី​ណា អាយុ​៣៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ពុំដែល​មាន​សតិ​ហាក់​ប្លែក​ៗ​ពី​មុន​ឡើយ ពិសេស​គិត​ចង់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ជាដើម ប៉ុន្តែ​ដោយសារ​មួយ​រយៈ​ក្រោយ​នេះ ស្ត្រី​ជា​ប្រពន្ធ​ហាក់​មាន​អារម្មណ៍​ថា ប្តី​ខុស​គ្រូបាធ្យាយ ទើប​ទៅ​ជា​បែប​នេះ ទាំង​សភាព​ពី​មុន​មក​មិន​ធ្លាប់​កើត​អ្វី​សោះ ។

នាយ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម លោក​អនុសេនីយ៍ទោ វុ​ឌ្ឍ ផូ​សា​រ៉ា​វ័​ន្ត ឲ្យ​ដឹង​ថា ក្រោយ​ការ​សាក​សួរនាំ​ពី​ស្ត្រី​ជា​ប្រពន្ធ​រួច​មក ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ចាប់ផ្តើម​ខូចចិត្ត​ខ្លាំង​រហូត​គ្រប់គ្រង​សតិ​ខ្លួន​លែង​បាន ក្រោយ​កូនប្រុស​អាយុ​៣​ខែ​បាន​ស្លាប់ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គាត់​ពិបាកចិត្ត​ខ្លាំង​ព្យាយាម​ហូប​ស្រា​រាល់ថ្ងៃ តាំងពី​ថ្ងៃ​កូន​ស្លាប់​រហូត​សតិ​ដំណើរការ​ហាក់​មិន​ប្រក្រតី និង​ឈាន​ដល់​ការ​ធ្វើ​អ្វីមួយ​ដើម្បី​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ បុរស​ខាងលើ​បាន​ប៉ុនប៉ង​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ដើម​ពោធិ៍​មួយ​កន្លែង​ក្នុង​វត្ត​ចាក់​អង្រែ​ក្រោម អំឡុង​ពេល​នោះ មាន​ព្រះសង្ឃ​ឃើញ​ក៏​ស្រែក​ឆោឡោរ​ផ្អើល​រហូត​ឃាត់​បុរស​នោះ​ទាន់​ពេល ។ បន្ទាប់​ពី​ឃាត់​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​រួច បុរស​រូប​នោះ​បាន​ព្យាយាម​ឡើង​ទៅ​លើ​ចេតិយ​ខ្ពស់​ដើម្បី​លោត​សម្លាប់​ខ្លួន តែ​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​បាន​ចុះ​ទៅ​ដល់ នឹង​បាន​ឃាត់​បុរស​រូប​នោះ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ភ្លាម​ៗ ។ ពេល​ប​ញ្ចូ​ន​ដល់​ប៉ុស្តិ៍​មូលដ្ឋាន បុរស​រូប​នោះ​ហាក់​មាន​ភាពរ​វើ​ររ​វាយ​ច្រើន ដូច្នេះ​សមត្ថកិច្ច​សម្រេច​យក​ខ្សែ​ចងដៃ​ជើង​ភ្ជាប់​នឹង​ដើ​ឈើ​តែ​ម្តង ដើម្បី​កុំ​ឲ្យ​រូបគេ​រើ​បម្រាស់​រួច ។ នាយ​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម បន្ត​ថា នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល បងប្អូន​បុរស​ខាងលើ​បាន​មក​ទទួលយក​រូបគេ​ដោយ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ព្រែ​វែង​វិញ​ផង​ដែរ ៕

https://www.youtube.com/watch?v=YnMS5Kw3sj0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ