ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថាលេងបាល់​កុំ​ពឹង Ronaldo ពេក​ត្រូវ​ប្រយុទ្ធ​ទាំងអស់​គ្នា​ទើប​ឈ្នះ Bayern

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane ស​ង្ឈឹ​ម​ថា​កីឡាករ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុម​នឹង​រួម​គ្នា​ប្រយុទ្ធ​ជាមួយនឹង Bayern ដោយ​មិន​ពឹង​តែ​លើ…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane ស​ង្ឈឹ​ម​ថា​កីឡាករ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុម​នឹង​រួម​គ្នា​ប្រយុទ្ធ​ជាមួយនឹង Bayern ដោយ​មិន​ពឹង​តែ​លើ Ronaldo តែ​ម្នាក់ ។

នេះ​មក​ពី Real Madrid បាន​ត្រឹមតែ​ស្មើគ្នា​ជាមួយនឹង Bilbao កាលពី​ថ្ងៃ​ពុធ​ជាមួយនឹង​លទ្ធផល 1-1 ដោយ​មួយ​គ្រាប់​នោះ ត្រូវ​បាន Ronaldo រក​ជូន​ក្រុម ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Real Madrid បាន​ត្រឹម​លេខ​៣​នៅ​ក្នុង La Liga ដែល​មាន​១៥​ពិន្ទុ​តិច​ជាង Barcelona ខណៈ​ដែល​សល់​៥​ប្រកួត​ទៀត​ដើម្បី​បញ្ចប់ ។

នៅ​ក្នុង​រដូវ​កាល​នេះ Bayern កំពុង​តែ​ឈរ​បាំង​ផ្លូវ Real ទៅ​យក​ពាន Champions League ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកចាត់ការ​ជនជាតិ​បារាំង​ម្នាក់​នេះ​មានការ​ព្រួយបារម្ភ​ថា សមាជិក​ក្រុម​ទាំងអស់​ត្រូវ​រួម​គ្នា ដោយ​មិន​ចាំបាច់​ពឹង Ronaldo តែ​ម្នាក់ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ថ្ងៃ​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ