ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ដឹកនាំ​ក្រុមការងារ​យក​អំណោយ​មនុស្សធម៌​ជូន​គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ លោក សូរ ប្លា​តុង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម​ក្រុង​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​គ្រួសារ​លោកស្រី វ៉ូ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ លោក សូរ ប្លា​តុង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​អនុ​សាខា​កាកបាទក្រហម​ក្រុង​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​គ្រួសារ​លោកស្រី វ៉ូ ព្រូ​ក អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ អស់ទាំង​ស្រុង​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ ចំ​ថ្ងៃ​ទី​១​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ និង​បាន​ជូន​យក​អំណោយ​មនុស្សធម៌​រួម​មាន ៖ តង់​២ ឡាំង​ទឹក​២ ស័ង្កសី ១០​សន្លឹក មុង​១ ភួយ​១ សារុង​១ ក្រមា​១ អង្ករ​៥០​គីឡូក្រាម មី​២​កេស ទឹកត្រី​៣​ដប​ធំ ទឹកស៊ីអ៊ីវ​៣​ដប​ធំ ចាន​បាយ​៥ ស្លាបព្រា​៥ ឆ្នាំង​២ ទឹកបរិសុទ្ធ​៤​យួរ និង​ថវិកា ១,៧៤០,០០០​រៀល (​មួយ​លាន​ប្រាំពីរ​រយ​សែសិប​ពាន់​រៀល​) របស់​អនុ​សាខា និង​សប្បុរសជន ។

លោក​បាន​បញ្ជាក់​ថា អំណោយ​មនុស្សធម៌ និង​ថវិការ​មួយ​ចំនួន​របស់​រដ្ឋបាល​សាលាក្រុង​ទាំងអស់​ដែល​យក​មក​ចែក​នា​ពេល​នេះ​មាន​តិចតួច​យ៉ាងណា​ក្តី សូម​ឱ្យ​បងប្អូន​មេត្តា​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវ​របស់​ពួក​គាត់​ចុះ ។

សូម​បញ្ជាក់​ថា ទីណា​មានទុក្ខ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់​ៗ​គ្នា​រួម​គ្នា​អនុវត្ត ថ្ងៃនេះ​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះ​អគ្គី​ភ័យ កើតឡើង​មាន​សន្តិភាព ទើប​មាន​អង្គរ​សង្ក្រាន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ