ខេត្តសៀមរាប ៖ ពិធីប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត និងប្រគល់ពានរង្វាន់ ជ័យលាភី នាថ្ងៃចន្ទ០២កើត ខែពិសាខ ឆ្នាំច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅមុខបរិវេណអង្គរវត្ត បន្ទាប់ពីជូនដំណើរនិវត្តន៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានវត្តមានចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភ្ញៀវជាតិ អន្តជាតិ យ៉ាងច្រើនកុះករ ចូលរួម ផងដែរ។

បន្ទាប់ពីបានធ្វើការប្រកួតគ្នាអស់ជាច្រើនដំណាក់កាលរួមមក បានរកឃើញជើងខ្លាំង ជាប់ចំណាត់ថ្នាក់១ ឈ្មោះ សុខ លឹមហេង អាយុ១៩ឆ្នាំ បានក្លាយជាជើងឯកស្ដេចអុកយក្សជំនាន់ថ្មី ក្រោយផ្ដួលអតីតស្ដេចអុកចាស់ល្បីឈ្មោះ ឈាវ បូរ៉ា ជាប់ចំណាត់ថ្នាក់លេខ២ ចំណាត់ថ្នាក់លេខ៣ បានទៅលើឈ្មោះ ធឹម ឌីណា និងចំណាត់ថ្នាក់លេខ៤ បានទៅលើឈ្មោះ ស៊ីវ ស៊ីន ។ ហើយការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្តឆ្នាំ២០១៨ នេះជាឆ្នាំទីបី ដែល សុខ លឹមហេង បានក្លាយជាជើងឯកស្ដេចអុកយក្ស។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងទទួលបានជ័យលាភីតំណែងជាស្ដេចអុក យុវជន សុខ លឹមហេង ទទួលបានទឹកប្រាក់ចំនួន២.៥០០ដុល្លារ ពីការប្រកួត និងទទួលបាន២០លានរៀលការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន, ១០លានរៀល ពីអភិបាលខេត្តសៀមរាប និង២លានរៀលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សរុប៤២លានរៀល ហើយចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទទួលគ្រឿងឥស្សរិយយសម្នាក់ៗ១ផងដែរ៕

ចែករំលែកព័តមាននេះ