ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​សរសើរ​អាជ្ញាកណ្ដាល​ឃឹម សុ​ជាតិ ក្រោយ​សង្គ្រោះ​ព្រំ សំណាង ពេល​ប្រកួត​ជាមួយ​កីឡាករ​អ៊ី​រ៉​ង់

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​ឃឹម សុ​ជាតិ​រហូត​មក​ទល់​ពេល​នេះ​កំពុង​តែ​ទទួល​បានការ​កោតសរសើរ​និង​គាំទ្រ​ខ្លាំង​មែនទែន​ពី​សំណាក់​មហាជន​ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​តាម​រយៈ​កាយវិការ​រហ័ស​រហូន​ក្នុង​ការជួយ​សង្គ្រោះ​កីឡាករ​ព្រំ សំណាង ដែល​បានដួល​សន្លប់​ធំ​បន្ទាប់​ត្រូវ​១​កែង​បក​របស់​កីឡាករ​អុ​ី​រ៉​ង់​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ផ្សារ​ទំនើប​ជីប​ម៉ុង២៧១​មេ​ហ្គា​ម៉​ល កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ប្រដាល់​មួយ​រូប​។ លោកគ្រូ​ឃឹម…

រាជធានី​ភ្នំពេញ ៖ លោកគ្រូ​ឃឹម សុ​ជាតិ​រហូត​មក​ទល់​ពេល​នេះ​កំពុង​តែ​ទទួល​បានការ​កោតសរសើរ​និង​គាំទ្រ​ខ្លាំង​មែនទែន​ពី​សំណាក់​មហាជន​ដែល​ជា​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​តាម​រយៈ​កាយវិការ​រហ័ស​រហូន​ក្នុង​ការជួយ​សង្គ្រោះ​កីឡាករ​ព្រំ សំណាង ដែល​បានដួល​សន្លប់​ធំ​បន្ទាប់​ត្រូវ​១​កែង​បក​របស់​កីឡាករ​អុ​ី​រ៉​ង់​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ផ្សារ​ទំនើប​ជីប​ម៉ុង២៧១​មេ​ហ្គា​ម៉​ល កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ក្នុង​នាម​ជា​អាជ្ញាកណ្ដាល​ប្រដាល់​មួយ​រូប​។

លោកគ្រូ​ឃឹម សុ​ជាតិ គឺជា​អាជ្ញាកណ្ដាល​ជើង​ចាស់​មួយ​រូប​តាំងពី​ជំនាន់​លោក​ទ្រឿ​ង សុះសាយ លោក​ឈិ​ត សា​រឹម លោក​មាស សុ​គ និង​លោក​ជ័យ ប៊ុ​ន​ឈឿ ប៉ុន្តែ​កាល​ណោះ​លោក​មាន​វ័យក្មេង​ជាងគេ ។ ដោយសារ​តែភាព​រហ័សរហួន និង​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អនុញ្ញាត​ឱ្យ​ចូល​ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់ក្ដី​នៅលើ​សង្វៀន​នៅ​ក្នុង​ឆ្នាំ​២០០០ ។ ទោះបី​ឥឡូវ
លោក​មាន​អាយុ​៥២​ឆ្នាំទៅ​ហើយ​ក្ដី ប៉ុន្តែ​ការ​កាត់ក្ដី​បូក​រួម​ទាំង​កាយវិការ​របស់​លោក​នៅ​តែ​រហ័សរហួន​ដដែល ។

ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ លោក ឃឹម សុ​ជាតិ បាន​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​នៅ​ទូ​ទាំង​ប្រទេស និង​តាម​បណ្ដាញ​សង្គម មានការ​ចាប់អារម្មណ៍​និង​កោតសរសើរ​យ៉ាង​ខ្លាំង ខណៈ​ពេល​ឃើញ​លោក​ស្ទុះ​ទៅ​ត្រកង​កីឡាករ ព្រំ សំណាង ដែល​ហៀបនឹង​ដួល​ទៅ​លើ​ក្ដារ​តា​ពី បន្ទាប់​ត្រូវមួយ​កែង​បក​កីឡាករ​អុ​ី​រ៉​ង់​យ៉ាងដំណំ​នៅ​ក្នុងការ​ប្រកួត​លើ​សង្វៀន​ផ្សារ​ទំនើប​ជីប​ម៉ុង​២៧១មេ​ហ្គា​ម៉​ល កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥​។

លោក ឃឹម សុ​ជាតិ បានឱ្យ​ដឹង​ថា ការ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ត្រូវ​តែ​មាន​ភាព​វាងវៃ រហ័សរ​ហួ​ន ហើយ​ត្រូវ​ចេះ​ស​ម្រ​ច​ចិត្ត​ឱ្យ​បាន​រហ័សបើ​ពុំនោះ​ទេ​អាច​ធ្វើ​ឱ្យ​កីឡាករ​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ជាក់​ជា​ពុំខាន ។ តួយ៉ាង​ដូច​ជា​កីឡាករព្រំ សំណាង​ជាដើម ប្រសិនបើ​បណ្ដោយ​ឲ្យកីឡាករ​រូប​នេះ​ដួល​បោក​ក្បាល​នឹង​កម្រាល ភ្លាម​ៗនៅ​ពេល​នោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ទៅ ៧០ ឬ ៨០%​។ ព្រោះ ព្រំ សំណាង ចូល​មួយ​កែង​នោះ​គឺ​ពេញ និង​សន្លប់​ឈរ​ទៅ​ហើយ បើ​ទោះជា​បញ្ចប់​ការ​ប្រកួត​ហើយ​ក្ដី ស្មារតី​នៅ​មិន​ទាន់​ល្អ​ប្រសើរ​វិញ​។ ដូច្នេះ​បើ​ដួល​បោក​ក្បាល នឹង​កម្រាល​ទៀត​នោះ អាច​នឹង​មានការ​ប៉ះពាល់​ខ្លាំង​។ លោក​សប្បាយចិត្ត​ដែរ​នៅ​ពេល​នោះ​បាន​ជួយ​សង្គ្រោះ ព្រំ សំណាង បាន​មិន​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។

ខណៈ​ព្រំ សំណាង ឯណោះ​វិញ ក៏​មិនដឹង​ថា​រូបគេ​សន្លប់​យូរ​ប៉ុនណា​ដែរ ប៉ុន្តែ​ក្រោយពី​ដឹងខ្លួន​វិញ​គេ​បាន​អរគុណ​លោកគ្រូ​ឃឹម សុ​ជាតិ មិន​ដាច់​ពី​មាត់​។

តាម​ការ​ឱ្យ​ដឹង​បន្ថែម លោកគ្រូ​ឃឹម សុ​ជាតិ ត្រូវ​បាន​គេ​ចាត់ទុកជា​អាជ្ញាកណ្ដាល​លេចធ្លោ​ក្នុង​ឆ្នាំ​២០២៥​នេះ ដោយ​រូប​លោក​ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចាត់តាំង​ឱ្យធ្វើ​អាជ្ញាកណ្ដាល​តែ​គូ
ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ និង​គូ​អន្តរជាតិប៉ុណ្ណោះ ។ តាម​រយៈ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​នេះ លោក​ត្រូវ
បាន​គេ​អញ្ជើ្ញ​ញ​ឱ្យទៅ​ធ្វើ​អាជ្ញាកណ្ដាល​នៅ​ក្រៅប្រទេស​ដូច​ជា​កូរ៉េ ចិន ជប៉ុន​…​ទៀត​ផង ។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​ខាង​មុខ​នេះ លោក​នឹង​ហោះ​ទៅ​ធ្វើ​ជា​អាជ្ញាកណ្ដាល​នៅ​ប្រទេស​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ