ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រកួត​កីឡាការិនី​គុន​ខ្មែរ​ចាប់ផ្ដើម​មាន​សន្ទុះ​ឡើង​វិញ​បណ្ដើរ​ៗ ការប្រ​កួត​រៀង​រាល់​ស​ប្ដា​ហ៍​នៅ​តែ​លំបា.ក

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រោយ​ទទួល​បានការយកចិត្តទុកដាក់​ជំរុញ​ពី​ភាគី​ពាក់ព័ន្ធ ជា​ពិសេសប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឯកឧត្តមខូ​វ ឆាយ មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេតឃើញ​ទីផ្សារ​កីឡាការិនី​គុន​ខ្មែរ​ហាក់​មាន​សន្ទុះឡើង​វិញ​បណ្ដើរ​ៗ ដោយសារ​ស្ទើរតែ​គ្រប់សង្វៀន​ទូរទស្សន៍​មាន​រៀបចំ​ឱ្យ​មានការ​ចាប់គូ​កីឡាការិនី​ទាំង​ឈុត​ធំ និង​ថ្នាល​ឡើង​ប្រកួត​ជា​ហូរហែ​មិន​ដែល​ខាន ។ ទោះបី​ទីផ្សារ​កីឡាការិនី​គុន​ខ្មែរ​ហាក់​មានសន្ទុះ​ឡើង​វិញ​តាម​រយៈ​ចំនួន​កីឡាការិនី​ដែលចូល​ប្រឡូក​ក្នុង​អាជីព​ឈឺ​សាច់​មួយ​នេះ​មានការកើនឡើង​មែន ក៏​ការ​ចាប់​គូ​ឱ្យ​ប្រកួត​ជា​រៀង​រាល់ស​ប្ដា​ហ៍​នៅ​តែ​ជួប​ការ​លំបាក​សម្រាប់​ផលិតករគុន​ខ្មែរ​នៅ​តាម​បណ្ដា​សង្វៀន​ទូរទស្សន៍​នានា​។…

រាជធានី​ភ្នំពេញ ៖​ក្រោយ​ទទួល​បានការយកចិត្តទុកដាក់​ជំរុញ​ពី​ភាគី​ពាក់ព័ន្ធ ជា​ពិសេសប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឯកឧត្តមខូ​វ ឆាយ មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេតឃើញ​ទីផ្សារ​កីឡាការិនី​គុន​ខ្មែរ​ហាក់​មាន​សន្ទុះឡើង​វិញ​បណ្ដើរ​ៗ ដោយសារ​ស្ទើរតែ​គ្រប់សង្វៀន​ទូរទស្សន៍​មាន​រៀបចំ​ឱ្យ​មានការ​ចាប់គូ​កីឡាការិនី​ទាំង​ឈុត​ធំ និង​ថ្នាល​ឡើង​ប្រកួត​ជា​ហូរហែ​មិន​ដែល​ខាន ។

ទោះបី​ទីផ្សារ​កីឡាការិនី​គុន​ខ្មែរ​ហាក់​មានសន្ទុះ​ឡើង​វិញ​តាម​រយៈ​ចំនួន​កីឡាការិនី​ដែលចូល​ប្រឡូក​ក្នុង​អាជីព​ឈឺ​សាច់​មួយ​នេះ​មានការកើនឡើង​មែន ក៏​ការ​ចាប់​គូ​ឱ្យ​ប្រកួត​ជា​រៀង​រាល់ស​ប្ដា​ហ៍​នៅ​តែ​ជួប​ការ​លំបាក​សម្រាប់​ផលិតករគុន​ខ្មែរ​នៅ​តាម​បណ្ដា​សង្វៀន​ទូរទស្សន៍​នានា​។

ជាក់ស្ដែង លោក​កែវ ឆ​វ័​ន្ត ដែល​ជា​ផលិតករគុន​ខ្មែរ​ប្រចាំ​ប៉ុ​ស្ដ៍ CNC និង សង្វៀន CBS បានពន្យល់​ថា ការ​លំបាក​នោះ គឺ​ដោយសារ​ភាពខុស​គ្នា​រវាង​កម្រិត បច្ចេកទេស និង​គីឡូ​របស់កីឡាការិនី ។ ជា​ឧទាហរណ៍ កីឡាការិនី​ខ្លះមាន​គីឡូ​ប៉ុនគ្នា ប៉ុន្ដែ​កម្រិត​សមត្ថភាព​ប្រកួត​ខុស​គ្នា​ឆ្ងាយ ខណៈ​កីឡា​រិ​នី​ខ្លះ​មាន​សមត្ថភាពប្រហាក់ប្រហែល​គ្នា​ប៉ុន្ដែ​គីឡូ​ខុស​គ្នា ។ លោក​កែវឆ​វ័​ន្ត ថា បើ​ទោះជា​ចំនួន​កីឡាការិនី​កើនឡើងនា​មួយ​រយៈ​ចុង​ក្រោយ តែ​ក៏​មិន​ច្រើន​ដូច​កីឡាករនោះ​ដែរ​ជា​ហេតុ​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​ផ្គូផ្គង​។ ដូច្នេះ ដើម្បី​ឲ្យ​មានការ​ប្រកួត​ជា​រៀង​រាល់ស​ប្ដា​ហ៍​សម្រាប់​កីឡាការិនី លោក កែវ ឆ​វ័​ន្ដ
បញ្ជាក់​ថា មាន​ពេល​ខ្លះ គឺ​ត្រូវការ​សម្របសម្រួលពី​ភាគី​ប្រកួត​ទាំង​សងខាង ទោះ​ខុស​គីឡូ​គ្នា បន្ដិចបន្ដួច​ក៏​ដោយ​។

កីឡាការិនី​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរវី ស្រី​ឆាយ ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បាន​ទទួលស្គាល់​ថា
កន្លង​មក ការ​រក​ទីផ្សារ​ប្រកួត​សម្រាប់​កីឡាការិនី​ពិតជា​មានការ​លំបាក ធ្វើ​ឱ្យ​កីឡាការិនី
មួយ​ចំនួន​ធំ​បង្ខំចិត្ត​បញ្ចប់​អាជីព​នេះ ។ កីឡាការិនីកូន​១​រូប​នេះ​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ការ​ខ្សត់​ទីផ្សារ​ប្រកួត​សម្រាប់​កីឡាការិនី​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៨​មក ហើយ​នៅ​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ គឺ​លែង​មានការ​ប្រកួត​សម្រាប់​ស្ត្រី​តែ​ម្តង គឺ​ទើបតែ​ឆ្នាំ​២០២៤​ទេ ដែល​ទីផ្សារ​ប្រកួត​របស់​កីឡាការិនី ចាប់ផ្តើម​កម្រើក​វិញ​។ ទោះបីជា​យ៉ាងណា វី ស្រី​ឆាយ បានឱ្យ​ដឹង​ថា ការ​ខ្វះ​ធនធាន​កីឡាការិនី​នៅ​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​បាន​ឡើង​ប្រកួត ។ ចំពោះ​បញ្ហា​នេះ​នាង​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរក៏​ដូច​ជា​ម្ចាស់​សង្វៀន​ទាំងអស់​សូម​ចាប់​គូ​ឱ្យ​មានការ​ប្រកួត​សម្រាប់​នារី​ឱ្យ​បាន​ច្រើន​ផង​។

ជាមួយ​គ្នា​នេះ ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេ​មរូប​នេះ ក៏​ស្នើ​ទៅ​នារី​ដែល​ស្រឡាញ់​កីឡា​នេះឱ្យ​ចូល​ហ្វឹកហាត់​ផង​ដែរ​ព្រោះ​បើ​មាន​ទីផ្សារប្រកួត​ច្រើន​ហើយ​ចំនួន​កីឡាការិនី​មាន​ចំនួន​តិច ក៏​នៅ​តែ​មាន​បញ្ហា​ប្រឈម​ដដែល ។ កីឡាការិនី​វ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ទីផ្សារប្រកួត​ចាប់ផ្តើម​មាន​ខ្លះ​ៗ​វិញ​ហើយ វា​មិន​ខ្សត់ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទេ ប៉ុន្តែ​ធនធាន​កីឡាការិនីពេល​នេះ​នៅ​មាន​ចំនួន​តិច​នៅឡើយ​បើ​ធៀបជាមួយ​កីឡាករ ហើយ​គីឡូ​ខុស​គ្នា​ទៀត អ៊ីចឹងវា​នៅ​តែ​មានការ​លំបាក​ក្នុង​ការ​ផ្គូផ្គង​ឱ្យ​មានការ​ប្រកួត ។

ជុំវិញ​បញ្ហា​ប្រឈម​កង្វះ​ធនធាន​កីឡាការិនី​នេះ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡា
ប្រដាល់​គុន​ខ្មែរ បាន​អះអាង​ប្រាប់​គេហទំព័រព័ត៌មាន​ក្នុងស្រុក​ថា សហព័ន្ធ​ទើបតែ​បាន​ចេញ​គោលការណ៍​ទៅ​គ្រប់​ស្ថានីយ និង​ដៃគូ​អភិវឌ្ឍ​ថា រាល់​កម្មវិធី​ប្រកួត​ត្រូវ​តែ​មាន​គូ​នារី​១​គូ ឬ​ក៏​គូ​យុវជន​ថ្នាល ហើយ​ការ​ជំរុញ​នេះ ដើម្បី​ឱ្យ​ទីផ្សារ​ប្រកួត​របស់​នារី​មានការ​កើនឡើង ។

ឯកឧត្តម​ថា កន្លង​មក​មាន​ប្រតិកម្ម​មក​ថា កីឡាការិនី​ខ្វះ​កម្មវិធី​ប្រកួត អ៊ីចឹង​យើង​ជំរុញ​ឱ្យ​មានការ​បញ្ចូល​ការ​ប្រកួត​របស់​នារី​ឱ្យ​បាន​គ្រប់​កម្មវិធី ហើយ​នៅ​ពេល​មានកម្ម​វិធី​ប្រកួត លោក​ជឿ​ថា ការ​ហ្វឹកហាត់​របស់​កីឡាការិនី នឹង​មានការ​កើនឡើង ព្រោះ​យើង​ក៏​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​សមាគម​-​ក្លិប​ឱ្យ​មានការ​ជ្រើសរើស​កីឡាការិនី​បន្ថែម​ដូច​គ្នា ដោយសារ​ពេល​នេះ​យើង​មាន​តម្រូវការ​ទីផ្សារ​ប្រកួត​របស់​ពួក​គាត់​ហើយ​។

ទន្ទឹម​គ្នា​នេះ ឯកឧត្តម ខូ​វ ឆាយ ក៏​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ធ្វើ​ម៉េច​ឱ្យ​យុវនារី​ទាំង​អាយុ​ក្រោម១៣​ឆ្នាំ និង​ក្រោម​១៦​ឆ្នាំ ចូល​ហ្វឹកហាត់​ប្រដាល់ឱ្យ​បាន​ច្រើន ព្រោះ​សហព័ន្ធ​បាន​និង​កំពុង​រៀបចំ​ឱ្យ​មានការ​ប្រកួត​សម្រាប់​យុវជន​ថ្នាល និង​ផ្នែក​នារី​ពី​ចន្លោះ​អាយុ​១៣​ទៅ​១៦​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មាន​កីឡាការិនី​ចូលរួម​កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ