ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របីព្រៃ​ពេជ្រ សម្បត្តិ បញ្ចេញ​កណ្ដាប់ដៃ​ដែក​វា.យ​បំបា.ក់​ម្ចាស់ផ្ទះ​ផ្អើល​សង្វៀន​ស្រុក​ចិន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំងគុន​ខ្មែរ​ក្របីព្រៃ​ពេជ្រ សម្បត្តិ ពិតជា​ធ្វើ​បានល្អ​មែនទែន​ក្នុង​ដំណើរ​បេសកកម្ម​ទៅ​ប្រកួត​ផ្សព្វ​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ប្រទេស​ចិន​របស់ក្រុម​កីឡាករ​-​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ចំនួន៦​រូប​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ ។ ពេជ្រ សម្បត្តិ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំងគុន​ខ្មែរ​ក្របីព្រៃ​ពេជ្រ សម្បត្តិ ពិតជា​ធ្វើ​បានល្អ​មែនទែន​ក្នុង​ដំណើរ​បេសកកម្ម​ទៅ​ប្រកួត​ផ្សព្វ​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ប្រទេស​ចិន​របស់ក្រុម​កីឡាករ​-​កីឡាការិនី​ប្រដាល់​គុន​ខ្មែរ​ចំនួន៦​រូប​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៥ ។

ពេជ្រ សម្បត្តិ បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក​វាយបំបាក់​អំនួត​កីឡាករ​ម្ចាស់ផ្ទះ ខា ឡូ​សូ ឱ្យ​ចាញ់​ពិន្ទុ​ដាច់​ទាំង​៣​ទឹក ធ្វើ​ឱ្យ​ផ្អើល​សង្វៀន​ស្រុក​ចិន ។ ខា ឡូ​សូ គឺជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ប្រទេស​ចិន ហើយ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ ។

ពេជ្រ សម្បត្តិ ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខកបំណង​នោះ​ទេ ទោះបីជា​ការ​ប្រកួត​បាន​អូស​បន្លាយពេល​រហូត​ទៅ​ដល់​៣​ទឹក​ពេញ​ក៏​ពិតមែន ប៉ុន្តែ​គេ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ល្បីឈ្មោះ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​ប្រទេស​ចិន​ឈ្មោះ​ខា ឡូ​សូ ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​ស្ថាប័ន​និង​ជា​ម្ចាស់​ខ្សែក្រវាត់​WBC​ផង​ដែរ ឱ្យ​ចាញ់​យ៉ាងដំណំ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​សង្វៀន​ប្រទេស​ចិន ។

ការ​ប្រកួត​ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៣ ពេជ្រ សម្បត្តិ បាន​សម្រុក​ដើរ​ចូល​ប្រើ​កណ្ដាប់ដៃ​វាយ​សន្ធាប់​ទៅ​លើ​កីឡាករ​ខា ឡូ​សូ ដូច​ក្របី​ឡើងក​ធ្វើ​ឱ្យ​កីឡាករ​ចិន​រូប​នេះ​រក​ឱកាស​តដៃ​សឹងតែ​មិន​បាន​។

គ្រាន់តែ​នៅ​ដើម​ទឹក​ទី​១​ប្រកួត​មិន​ទាន់​បាន​១​នាទី​ស្រួលបួល​ផង​នោះ គេ​បាន​ម៉ាត់​ចូល​មុខ​កីឡាករ​ខា ឡូ​សូ ពេញ​ៗ​ជា​ច្រើន​ដៃ​រហូត​ដល់​ថ្នាក់​បែក​ឈាម​ចេញ​តាម​ច្រមុះ​ដួល​អុក​គូថ​ទៅ​លើ​តា​ពី​ត្រូវ​លោក​អាជ្ញាកណ្ដាល​រាប់​ម្ដង ។

ក្រោយ​គ្រូពេទ្យ​ពិនិត្យ​រួច​ឃើញ​ថា​មិន​អី ខា ឡូ​សូ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រកួត​បន្ត​រហូតចប់​ទឹក​ទី​១​។ ចូល​ដល់​ទឹក​ទី​២​និង​ទី​៣ ពេជ្រ សម្បត្តិ មិន​បន្ធូរ​ដៃ​នៅ​តែ​បង្កើន​ការ​វាយ​សម្រុក​កាន់តែ​ខ្លាំង​លើស​ដើម​ដោយ​រូបគេ​មិន​ចង់ឱ្យ​គូប្រកួត​ឆ្លង​ផុត​ពី​ទឹក​ទី​៣​នោះ​ទេ ។

ទោះបីជា​យ៉ាងណា កីឡាករ​ចិន​ម្នាក់​នេះ​អាច​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៣ និង​បាន​ប្ដូរ​កណ្ដាប់ដៃ​វាយបក​សង​វិញ​ដោយ​មិន​ព្រម​ចុះចាញ់​ដោយ​ងាយ​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ​ទីបំផុត​កីឡាករ​ចិន​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ពេជ្រ សម្បត្តិ ត្រឹមតែ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ក្រោយ​ចប់​ការ​ប្រកួត​។

ក្នុង​ដំណើរ​ទៅ​ផ្សព្វផ្សាយ​ក្បាច់គុន​បូរាណ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​ចិនលើក​នេះ​មាន​អ្នក​ប្រដាល់​គុន​ខ្មែរ​ចំនួន​៦​នាក់​ហើយ​ជា​លទ្ធផល ឈ្នះ​២ ស្មើ​១ និង​ចាញ់​៣ ។

កីឡាករ​ពេជ្រ សម្បត្តិ និង​កីឡាការិនី​រិ​ទ្ធី វ៉ា​និច្ច ឈ្នះ ចំណែក​កីឡាករ​ឡៅ ចិ​ត្រា ស្មើ​ពិន្ទុ​។​ដោយឡែក​អ្នក​ដែល​ចាញ់​មាន​កីឡាការិនី​អេ យ៉ា នុ​ត កីឡាករ​មឿ​ន សុខ​ហ៊ុ​ច និង​កីឡាករ​ពេជ្រ អាទិទេព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ