ការប្រកួតតេក្វាន់ដូWT “HOPE League Taekwondo Competition” ផ្ដោតចម្រាញ់យុវជនត្រៀមឆ្នាំ២០២៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូWTក្នុង ព្រឹត្តិការណ៍ “HOPE League Taekwondo Competition” The Best…
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូWTក្នុង ព្រឹត្តិការណ៍ “HOPE League Taekwondo Competition” The Best…
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូWTក្នុង ព្រឹត្តិការណ៍ “HOPE League Taekwondo Competition” The Best of The Best រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ និងបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ក្នុងគោលបំណងចម្រាញ់ធនធានអត្តពលិកវ័យក្មេងត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះជាការឱ្យដឹងពីលោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា។
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ តែមុនឈានដល់ថ្ងៃចុងក្រោយនេះមានការជម្រុះសល់ត្រឹម៥រាជធានីខេត្តដោយមានយុវជន៤៤នាក់ចូលរួម ។ សម្រាប់វិញ្ញាសាមានសម្ដែងមេគុន និងប្រយុទ្ធ និងកីឡាករកីឡាការិនីចន្លោះអាយុ៨ឆ្នាំដល់១៧ឆ្នាំ។
ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូខាងលើត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយលោកឆយ យ៉ុងសុខ ជាគ្រូបង្ហាត់ជនជាតិកូរ៉េខាងត្បូងដែលបានជួយឱ្យកម្ពុជាដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម និងពិភពលោក និងមានឈ្មោះល្បីលើឆាកអន្តរជាតិ ។ ការប្រកួតប្រចាំឆ្នាំ២០២៥នេះ គឺផ្ដោតសំខាន់លើការចម្រាញ់ធនធានយុវជនត្រៀមឆ្នាំ២០២៩ ៕
ចែករំលែកព័តមាននេះ