ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ជះ​លុយ​អស់​៩១៣​លាន​ដុល្លារ ឈ្នះ​បាន​តែ​ម្តង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​៧​រដូវ​កាល​មកនេះ ក្លិប​អ្នក​មាន​​បុណ្យ Barcelona ឈ្នះ​បាន​ត្រឹមតែ Champions League ម្តង​នៅ​ឆ្នាំ​២០១៥…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​៧​រដូវ​កាល​មកនេះ ក្លិប​អ្នក​មាន​​បុណ្យ Barcelona ឈ្នះ​បាន​ត្រឹមតែ Champions League ម្តង​នៅ​ឆ្នាំ​២០១៥ ខណៈ​ដែល​ជះ​លុយ​អស់​ដល់​ទៅ​៩១៣​លាន​ដុល្លារ​។ ក្រៅពី​ការ​ឈ្នះ​នោះ ក្លិប​សម្បូរ​ជើង​ខ្លាំង​មួយ​នេះ​លេចមុខ​នៅ​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដល់​ទៅ​៦​ដង​។

បើ​គិត​ត្រួស​ៗ​មក យើង​ឃើញ​ថា Barcelona បាន​ជះ​លុយ​៧៤​លាន​ដុល្លារ​លើ Cesc Fabregas និង Alexis Sanchez និង​៤០​លាន​ដុល្លារ​ទៀត​លើ Jordi Alba និង Alex Song​។ សម្រាប់ Neymar វិញ Barcelona បាន​ចំណាយ​១៣៥​លាន​ដុល្លារ​ទិញ​យក​មក​នៅ​ឆ្នាំ​២០១៣​។ ក្លិប​នេះ​បាន​ជះ​លុយ​ជាង​២០៣​លាន​ដុល្លារ​ទៀត លើ​កីឡាករ​៧​នាក់ ដែល​ក្នុង​នោះ​មាន Marc-Andre te Stegen, Ivan Rakitic និង Luis Suarez​។ លើស​ពី​កីឡាករ​ទាំង​ប៉ុន្មាន​នាក់​នេះ Barcelona បាន​ជះ​លុយ​ជា​ច្រើន​ទៀត​ទៅ​លើ​កីឡាករ​សរុប​២៥​នាក់ ដើម្បី​ដំណើរការ​ក្រុម​ទាំងមូល​។

ដូចនេះ​សរុប​មក ប្រាក់​ដែល​ក្លិប​អ្នកមាន​បុណ្យ​ជះ​លុយ​ការ​ទិញ​កីឡាករ​ទាំង​២៥​នាក់ រាប់​ក្នុង​កំឡុង​ពេល​៧​រដូវ​កាល​មកនេះ គឺ​ច្រើន​រហូត​ទៅ​ដល់​៩១៣​លាន​ដុល្លារ​អា​មេ​រិក។ ទោះបីជា​ជះ​ច្រើន​យ៉ាងនេះ​ក្តី ក៏​ក្លិប​អាច​ត្រឹមតែ​ឈ្នះ Champions League បាន​ម្តង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ