ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Ronaldo នៅ​តែ​មាន​សាច់ដុំ​កង់​ៗ​មិន​ធ្លាក់​យារ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Ronaldo មាន​វិធី​ពិសេស​សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​របស់​ខ្លួន​នៅ​តែ​មាន​សាច់ដុំ​កង់​ៗ មិន​ចេះ​យារ​ធ្លាក់​។ យើង​បានឃើញ​ស្រាប់​ហើយ​នៅ​ក្រោយ​ពេល Ronaldo ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​ក្នុង​សំណាញ់…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Ronaldo មាន​វិធី​ពិសេស​សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​របស់​ខ្លួន​នៅ​តែ​មាន​សាច់ដុំ​កង់​ៗ មិន​ចេះ​យារ​ធ្លាក់​។

យើង​បានឃើញ​ស្រាប់​ហើយ​នៅ​ក្រោយ​ពេល Ronaldo ស៊ុត​ប៉េ​ណា​ល់​ទី​ចូល​ក្នុង​សំណាញ់ កាលពី​ថ្ងៃ​ប្រកួត​ជាមួយនឹង Juventus នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សាច់ដុំ​របស់​កីឡាករ​អាយុ​៣៣​ឆ្នាំ​រូប​នេះ នៅ​តែ​មាន​ភាព​លេចធ្លោ​ជា​និច្ច​។

រូបមន្ត​នៅ​ពីក្រោយ​រាង​ដ៏​សង្ហា​របស់ Ronaldo គឺ គេ​ចូល​ចិត្ត​ហែល​ទឹក​។ រាល់​ការ​ប្រកួត​នីមួយ​ៗ​បាន​បញ្ចប់ Ronaldo តែង​ទៅ​ហែល​ទឹក​នៅផ្ទះ​ជាមួយនឹង​កូនប្រុស​របស់​ខ្លួន​។ ក្រោយ​ពី​ហែល​រួច​ហើយ Ronaldo ចូល​ទៅ​ត្រាំ​ទឹក​ក្តៅ​-​ទឹក​ត្រជាក់ ដើម្បី​ភ្ញោ​ច​ឲ្យ​កោសិកា​​សាច់ដុំ​លូតលាស់​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​មានការ​ម៉ាស្សា​សាច់ដុំ​ដោយ​ប្រើ​កម្លាំង​ទឹក​ថែម​ទៀត​ផង ដើម្បី​ជួយ​សម្រាល​សាច់ដុំ​ពី​ការ​ចុក​រោយ​។

ក្រៅពី​ការ​ធ្វើ​ឲ្យ​សាច់ដុំ​ឡើង​ធំ​ដោយសារ​ទឹក Ronaldo ក៏​មាន​ម៉ាស៊ីន​ហាត់​សាច់ដុំ​នៅ​ផ្ទះ​​ទៀត​ផង​។ គេ​ចូល​ចិត្តការ​ហាត់ប្រាណ​ណាស់ ព្រោះថា គេ​ហាត់​ទាំង​នៅ​លើ​តារាង ទាំង​នៅ​ក្នុងផ្ទះ​។ និយាយ​ពី​របប​អាហារ​វិញ កីឡាករ​រាង​ឡូយ​រូប​នេះ ទទួលទាន់​អាហារ​ណា​ដែល​មាន​ស្ករ​និង​ខ្លាញ់​តិច ចំពោះ​ស្រា គឺ Ronaldo មិន​ទទួលទាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ