ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ថា មិន​យល់​ហេតុ​អ្វី​បាន Buffon ប្រឆាំង​ការ​ពិត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo គិត​មិន​យល់​ថា ហេតុ​អ្វី​បានជា​អ្នកចាំទី​របស់​ក្លិប​សេះបង្កង់ Buffon ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ក្នុង​ការ​ឲ្យ…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Cristiano Ronaldo គិត​មិន​យល់​ថា ហេតុ​អ្វី​បានជា​អ្នកចាំទី​របស់​ក្លិប​សេះបង្កង់ Buffon ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ក្នុង​ការ​ឲ្យ Real Madrid ស៊ុត​ប៉េ​ណា​ល់​ទី ។

ជាមួយនឹង​លទ្ធផល 3-0 កាលពី​ជើង​មុន Real Madrid ព្រលឹង​ចុង​សក់ ដោយសារ​តែ​ជើង​នេះ Juventus ក្បែរ​នឹង​ស៊ី​វិញ​ជាមួយនឹង​លទ្ធផល 1-3 ។
នេះ​ពិតជា​សំណាង​ណាស់​ដែល Ronaldo បាន​ស៊ុត​មួយ​គ្រាប់ ធ្វើ​ឲ្យ​ក្លិប​អធិរាជ​ស​ទាំងមូល​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។

ក្រោយ​ពី​ផុត​នាទី​ទី​៩០ Mehdi Benatia បាន​ធ្វើ​ឲ្យ​មាន​កំហុស ដែល​អាជ្ញាកណ្តាល​អនុញ្ញាត​ឲ្យ​គ្រាប់​ប៉េ​ណា​ល់​ទី​មក Real Madrid​។ Buffon មានការ​ជំទាស់​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល​ទាំងស្រុង ខណៈ​ដែល​ការ​ប្រកួត​នេះ​អាច​ជា​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​អ្នកចាំទី​របស់​គេ ។
Ronaldo បាន​និយាយ​ថា ៖ « ខ្ញុំ​ពិតជា​មិន​យល់​មែន ហេតុ​អ្វី​បានជា​ពួក​គេ​មិន​សុខចិត្ត​បែប​នេះ ។ បាល់ទាត់ គឺ​វា​អ៊ីចឹង​ហើយ ។ ប្រសិនបើ​ទោះបីជា​ពួក​គេ​មិន​មាន​កំហុស​ទេ ក៏ Lucas អាច​ស៊ុត​ចូល​ទី​បាន​ដែរ ។

ពួក​យើង​សប្បាយចិត្ត​ណាស់​ដែល​អាច​មក​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​។​”
គួរ​បញ្ជាក់​ផង​ដែរ​ថា Madrid នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Bayern Munich, Roma និង Liverpool ៕

ប្រភព៖ http://www.goal.com/en/news/i-dont-know-why-buffon-was-protesting-ronaldo/vg0bvqna4n771reznx50bqfbu

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ