ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ភូមិ​ទទួល​អំណរ​សាទរបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្ម​រ ឆ្នាំចពិតជាសប្បាយមែន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធីបុណ្យ​ភូមិ​ដើម្បី​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្ម​រ​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស​២០១៨ ស្រប​នឹង​ការ​រៀបចំ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ថ្ងៃ​ទី​១៣ ដល់ទី​១៦​ខែ មេ​សា…

ខេត្តសៀមរាប ៖ ពិធីបុណ្យ​ភូមិ​ដើម្បី​ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្ម​រ​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ គ​.​ស​២០១៨ ស្រប​នឹង​ការ​រៀបចំ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ថ្ងៃ​ទី​១៣ ដល់ទី​១៦​ខែ មេ​សា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្រុមការងារ​ខេត្ត​ចុះ​ជួយ​សង្កាត់​គោក​ចក ក្រុមការងារ​យុវជន​ខេត្តសៀមរាប បាន​រួម​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​ចក ក្រុង​- ខេត្តសៀមរាប បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ភូមិ​ពូន​ភ្នំខ្សាច់ និង​សម​ទ្ធិ​ផល​ផ្លូវ​ក្នុងភូមិ ក្នុង​ការ​ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​មាន​ព្រះ​នាម ម​ហោ​ទ​រា​ទេវី ដែល​នឹង​យាង​ចូល​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩ និង ១២​នាទី ។

ក្នុង​ពិធីបុណ្យ​ភូមិ​នេះ យើង​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏​ដូច​ជា​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​សង្កាត់​គោក​ចក ដែល​មាន​វត្តមាន​របស់​លោក​ជំទាវ យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប អាជ្ញាធរ​ក្រុង ចៅសង្កាត់ មេ​ភូមិ បាន​អញ្ជើញ​ចូលរួម ប្រមាណ​ជាង​១​ពាន់​នាក់​ចូលរួម ក្នុង​ពិធី​ទៅ​តាម​បែប​វប្បធម៌ ប្រពៃណី សាសនា និង​ជំនឿ​ដែល​បាន​បង្កប់​នៅ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ពិធីបួងសួង​សុំ​សេចក្តីសុខ គឺជា​ពិធី​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ឡើយ ។

ឆ្លង​តាម​កម្មវិធី​សាសនា បួងសួង​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​លើ​លោក រួម​មាន​បារមី​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​បូរាណ​នានា​កេរ្តិ៍​ដំណែល​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ លោកតា​រាជ្យ លោកយាយ​ទេព ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​ជាដើម​ផង ដើម្បី​សុំ​សេចក្តីសុខ​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ប្រកបដោយ​ជោគជ័យ សេរី​មង្គល​ដ៏​បវរ ប្រកប​តាម​សេ​ក្តី​ប៉ងប្រាថ្នា នៃ​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ជាមួយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ កុំបី​ក្លាយជា​ប្រការ​ដទៃ​ឡើយ ។ តាម​សេចក្តី​ប្រកាស​អំពាវនាវ​របស់​លោកតា​អាចារ្យ ដែល​បាន​ប្រសិទ្ធី​ពិធីការ នា​ក្នុង​ឱកាស​បួងសួង​សុំ​សេចក្តីសុខ​នោះ គឺជា​ពិធី​សាសនា​ដែល​ត្រូវ​បាន​រៀបចំ​ប្រា​ព្ធ​ឡើង​តាម​បែប​ព្រហ្មញ្ញសាសនា​សុទ្ធសាធ ។ តាម​រយៈ​នៃ​ការ​ប្រារព្ធ​ពិធីបួងសួង​នេះ​ផង​ដែរ គឺ​បាន​បង្ហាញ​អំពី​វប្បធម៌ ប្រពៃណី​រស់នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បង្កប់​ជ្រៅ​នៅ​ក្នុង​ជំនឿ និង​សង្គម ។

តាម​ការ​បញ្ជាក់​របស់​ចាស់ព្រឹទ្ធាចារ្យ​បាន​ឲ្យ​ដឹង​ថា នៅ​ជា​រៀង​រាល់​ឆ្នាំ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ តែង​បាន រៀបចំ​ពិធីបុណ្យ​ភូមិ​នេះ​ឡើង នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ ដើម្បី​ជា​ការ​ជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ និង ធ្វើ​ពិធី​ពូន​ភ្នំខ្សាច់​ផង ពិធី​ឆ្លង​សម​ទ្ធិ​ផល​ផ្លូវថ្នល់​ក្នុងភូមិ ព្រមទាំង​ការ​បង្ហាញ​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និង​ល្បែង​ប្រជាប្រិយ​ផង​ដែរ ។ ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​ក៏​មាន​ក្រុម​ក​ម្លោះ ក្រមុំ ចាស់​ក្មេង លេងល្បែង​ប្រជាប្រិយ បោះ​អ​ង្គុ​ញ បោះ​ឈូង ទាញព្រ័ត្រ វាយ​ឆ្នាំងដី និង​ការ​រាំ​សប្បាយ​ផង​ដែរ ។

ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ធ្វើ​ពិធី​ស្រង់ទឹក​ជូន​ដល់​ព្រឹទ្ធាចារ្យ​ក្នុងភូមិ ដើម្បី​ជា​ការ​រំលឹក​នូវ​គុណ​លោក​ទាំង​ទ្វេរ ដែល​ជា​អ្នក​ផ្តល់​នូវ​កំណើត សេចក្តីសុខ​រស់រាន​មានជីវិត ដែល​ជា​ព្រះ​គន្លោង ឬ​ក៏​ជា​ព្រះ​រស់ ដែល​យើង​គ្រប់​គ្នា​ត្រូវ​ធ្វើការ​សងគុណ​ចំពោះ​លោក​អ្នក​មានគុណ​ទាំង​ទ្វេរ ប្រៀប​បាន​ធ្វើបុណ្យ​នៅ​ខែភ្លឺ ។

ក្នុង​នោះ​ដែរ​លោក​ព្រឹទ្ធាចារ្យ​ក៏​បាន​គូសបញ្ជាក់​ថា សកម្មភាព​ដែល​ប្រជា​ពុទ្ធបរិស័ទ​យើង បាន​ប្រារ​ព្វ​ធ្វើ​ពេល​នេះ ក៏​ដោយ​គុណបុណ្យ​ស្មារតី​ជ័យជម្នះ​៧​មក​រា ១៩៧៩ និង​នយោបាយ​ឈ្នះ​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ជា​មាគ៌ា​នយោបាយ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើក​គ្រប់​វិស័យ សំខាន់​ពី​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​សង្កាត់​គោក​ចក​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៨​នេះ​ព្រឹត្តិការណ៍​ការ​ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ខាង​មុខ​នេះ នៅ​តាម​បណ្តា​ភូមិ​វិទ្យាល័យ​នៅ​ក្នុង​ក្រុង ស្រុក ក៏​បាន​រៀបចំ​ធ្វើ​ពិធី​លេងល្បែង​កម្សាន្ត​ដែល​រៀបចំ​ទៅ​ដោយ​សិស្សានុសិស្ស ក្នុង​ការ​បង្ហាញ​អំពី​ប្រពៃណី វប្បធម៌ ទំនៀមទំលាប់​ដែល​បុព្វបុរស​ដូនតា​ខ្មែរ​យើង បាន​បន្សល់​ទុក​នៅ​ជា​ច្រើន​ជំនាន់​មក ហើយ​ក៏​ជា​ការ​ក្រើនរំលឹក​ដល់​សតិអារម្មណ៍​របស់​យុវវ័យ​ខ្មែរ​យើង និង បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​ធ្វើការ​ស្វែង​យល់ អំពី​ភាព​រុងរឿង​ល្បីល្បាញ​ភាព​សម្បូរ បែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា​នា​សម័យ​មហានគរ មក​ដល់​បច្ចុប្បន្ន និង​បន្ត​ថែរក្សា កេរ្តិ៍​មរ​ត​ឲ្យ​បាន​គង់វង្ស និង​បន្ត​ពង្រីក​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ។

ម្យ៉ាងទៀត​ក៏​ជា​ការ​បំផុស​នូវ​គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ក្នុង​មោទនភាព​ជាតិខ្មែរ​ជា​ធ្លុង​មួយ ក្នុង​ការ​បណ្តុះ​ស្មារតី​អភិរក្ស អភិវឌ្ឍន៍​វប្បធម៌ បាវចនា​ជាតិ ព្រលឹង​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរ នៃ​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ខ្មែរ​យើង នៅ​លើ​ទីតាំង​បេតិកភណ្ឌ​រូបិយ លើ​ទឹកដី​សៀមរាប​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ