ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.ត.ករ.​ចា.ក់.​ស.ម្លា.ប់.​ស្ត្រី​​ម្នាក់មិន​ញញើត​ដៃ នោះគឺប្រឈម​​ជាប់គុ.ក​អស់​មួយ​ជីវិត ​​

2 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ កន្លង ទៅ​លោក ម៉ែ​ន រ​ត្ថា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ…

​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៤ កន្លង ទៅ​លោក ម៉ែ​ន រ​ត្ថា ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន លើ​ជនសង្ស័យ​ជា​ឃាតករ ដែល​ផ្លោះ​របង​ចូល​ទៅ​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុងផ្ទះ​មិន​ញញើត​ដៃ ដើម្បី​រង់ចាំ​ពេលវេលា​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

តាម​ដីកា​សម្រេច​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​បញ្ជាក់​ថា បានឃើញមាត្រា ២០៦ មាត្រា ២១៩ មាត្រា ២២១ និង​មាត្រា ២២២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បានឃើញ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ២៥៤៨ ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៤ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដែល​ទាក់ទិន​និង​ឈ្មោះ លឹ​ម គី​ណែ​ត ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​ឃាត់ខ្លួន​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤) ។

ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៣១ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ផ្លូវ​លេខ​៣៦ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ បទល្មើស​ដែល​បញ្ញតិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ។ មាត្រា ២០០ បទ​ឃាតកម្ម​គិត​ទុកជា​មុន​.​ឃាតកម្ម​គិត​ទុកជា​មុន គឺ​អំពើ​សម្លាប់​ដោយ​គិត​ទុកជា​មុន ឬ​ដោយ​ការ​ពួនស្ទាក់ ។ ការ​គិត​ទុកជា​មុន គឺជា​គម្រោង​ដែល​បង្កើត​ឡើង​មុន​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ការ​ពួនស្ទាក់ គឺជា​អំពើ​ឃ្លាំចាំ​បុគ្គល​ណា​ម្នាក់ ក្នុ​រយៈពេល​មួយ​រយៈ​ដើម្បី​ប្រព្រឹត្ត​អំពើ​បៀតបៀន ទៅ​លើ​បុគ្គល​នៃ​ជន​រង​គ្រោះ ។ ឃាតកម្ម​គិត​ទុកជា​មុន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

សូមរំលឹកថា ឃាតករ​ដែល​ចាក់​សម្លាប់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ រហូត​ដល់​ស្លាប់​រួច​អារ.ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិន​ស្លាប់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នៅផ្ទះ​លេខ​៣១ ផ្លូវ​៣៦ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នោះ បាន​បន្ត​សារភាព​យ៉ាង​សុ​ី​ជម្រៅ​ថែម​ទៀត នូវ​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​ផ្ទុះ​កំហឹង​ផ្ដាច់ជីវិត​ស្ត្រី​រូប​នោះ​។

ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ជន​ដៃដល់​បាន​សារភាព​ថា មួយ​ជំ​ហ៊ាន​ថា​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រង​គ្រោះ​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​គ្នា​ផ្ទាល់​ទេ​គឺ​ទំនាក់ទំនង​តាម​រយៈ​ឆាត​(FB) ។ ខ្លួន​មិន​បានដឹង​ថា ខាង​នារី​រង​គ្រោះ​មាន​ប្តី​និង​កូន​នោះ​ទេ ហើយ​ចំណែក​ខាង​នាង​ក៏​មិន​បាន​ប្រាប់​ឲ្យ​ខ្លួន​ដឹង​ថា​នាង​មាន​ប្ដី​មានកូន​នោះ​ដែរ មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​បាន​ផ្ញើ​ជា​លុយកាក់​ឲ្យ​នាង​ជា​ហូរហែ​ថែម​ទៀត​ផង ។ លុះ​ពេល​បែកធ្លាយ​ដឹង​ថា​នាង​មាន​ប្ដី​មានកូន ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មាន​កំហឹង​និង​គំនុំ ព្រោះតែ​នារី​រង​គ្រោះ​បោកប្រាស់​ទំនុកចិត្ត​ខ្លួន​ក៏​ចាក់​សម្លាប់​តែ​ម្ដង​។

ប៉ុន្តែ​ក្រោយ​ពេល​នគរបាល​ជជីក​សួរ​ជា​បន្តបន្ទាប់​ទៀត​ ចុង​ក្រោយ​នេះ​ជន​ដៃដល់​បាន​សារភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ដោយ​បាន​ប្រាប់​នគរបាល​ថា «តាម​ពិត​ខ្លួន​និង​នារី​រង​គ្រោះ ជា​សង្សារ​នឹង​គ្នា​និង​បាន​ស្រឡាញ់​គ្នា​រយៈពេល​៦​ឆ្នាំ​មក​ហើយ មិនមែន​២​ឆ្នាំ​ទេ ។ មិនតែប៉ុណ្ណោះ​បាន​ផ្ញើរ​លុយ​ឲ្យ​នាង​ជា​បន្តបន្ទាប់​សរុប​ទឹកប្រាក់​ចំនួន​៨​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​នាង​បើក​ម៉ា​តរក​ស៊ីនិង​រស់នៅ​ជាមួយ​គ្នា​នៅ​ខ្មែរ ប៉ុន្តែ​ក្រោយមក​ពេល​សួរ​រក​លុយ​ដែល​ផ្ញើរ​ឲ្យ​នាង​ទុក និង​ម៉ាត​ឲ្យ​នាង​បើក​រក
ស៊ីនោះ​ ស្រាប់តែ​នាង​ឆ្លើយ​ថា​ អត់ ហើយ​ដឹង​ថា ​នាង​មាន​ប្ដី​និង​មានកូន​ថែម​ទៀត​នោះ ទើប​សម្លាប់​ចោល​។ ចម្លើយ​សារភាព​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​សួរ​ចម្លើយ​ជា​លាយ​លក្ខណ៍អក្សរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​លើ​ជនសង្ស័យ​ផង​ដែរ​។

សូម​ជម្រាប​ជូន​ដល់​ប្រិ​យ​មិត្ត​អ្នក​អាន និង​ទស្សនា​ផង​ដែរ​ថា ការ​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​នេះ​សារព័ត៌មាន​កោះ​សន្តិ​ភព​មិន​មាន​បំណង​ទម្លាក់​កំហុស​ណាមួយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទៅ​ហើយ ដែល​មិន​អាច​បកស្រាយ​រឿងរ៉ាវ​បាន​នោះ​ទេ ។ យើង​ក៏​ពុំ​បាន​ជឿជាក់​លើ​ការ​បកស្រាយ​តែ​ម្ខាង​របស់​ឃាតករ​ទាំងស្រុង​នោះ​ដែរ ប៉ុន្តែ​ទាំងនេះ​គ្រាន់តែ​ចង់​បង្ហាញ​ពី​អ្វី​ដែល​ជន​ដៃដល់​អះអាង អំពី​ដើមចម​ដែល​នាំ​ឲ្យ​កើតរឿង​តែ​ប៉ុណ្ណោះ ។

ដូច្នេះ​សូម​ប្រិ​យ​មិត្ត​ទាំងអស់​មេត្តា​ជ្រាប ហើយ​អាន​និង​ទស្សនា​ប្រកបដោយ​គតិយុត្តិ​ធម៌ និង​វិនិច្ឆ័យ​ត្រឹមត្រូវ ព្រមទាំង​ខ​មិន​ក្នុង​ភាព​ថ្លៃថ្នូរ​ផង​ចុះ​។ ព្រោះ​អ្នក​ដែល​ជា​តួអង្គ​ក្នុង​រឿង​នេះ​និង​ដឹង​រឿង​ច្បាស់​បំផុត​នោះ​គឺ​មាន​តែ​២​នាក់​ប៉ុណ្ណោះ ទី​១​គឺ​ជន​រង​គ្រោះ ប៉ុន្តែ​នាង​ស្លាប់​បាត់​ទៅ​ហើយ និង​ទី​២​គឺ​ឃាតករ​ម្នាក់​នេះឯង​។

ទោះជា​យ៉ាងណា​ជន​នេះ​ ពិតជា​សាហាវ​ព្រៃ​ខ្លាំង​បំផុត​ដែល​ហ៊ាន​លើកដៃ​ចាក់​សម្លាប់​មនុស្ស​ទាំង​ថ្ងៃ​ដោយ​មិន​ញញើត​ដៃ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​ដំបង​និង​ដុំ​គប់​ឲ្យ​បញ្ឈប់​សកម្មភាព​យ៉ាងណា​ក៏​មិន​ព្រម​ឈប់​ឡើយ ដូច្នេះ​សូម​ច្បាប់​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ឲ្យ​ព្រលឹង​វ​ញ្ញាណ​ខ័​ន្ធ​ស្ត្រី​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ផង​។

អត្ថបទសរសេរ ដោយ