ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ប្តី​សម្លា.ប់​ប្រពន្ធ រួច​អារ.ក​ខ្លួនឯង ឮថា​មក​ពី​អបិយជំនឿ​មិន​សុំ​ខមាទោស

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មាន​ហេតុការណ៍​ប្តី​សម្លាប់​ប្រពន្ធ រួច​សម្លាប់​ខ្លួន​តាម​ក្រោយ​កាលពី​ថ្ងៃ​ទី​៧ មេ​សា ២០១៨ បង្ក​ឲ្យ​មាន​អារម្មណ៍​តក់ស្លុត​ជា​ខ្លាំង​នោះ ថ្មី​ៗ​នេះ​អ្នក​ភូមិ​រស់នៅ​កន្លែង​កើតហេតុ​បាន​និយាយ​មូលហេតុ​ទាំង​បណ្តាល​ឲ្យ​ប្តី​ដាច់​ចិត្ត​លើកដៃ​កាប់​សម្លាប់​ប្រពន្ធ​គ្មាន​ញញើត​ដៃ រួច​អារ​.​ក​ខ្លួនឯង ដោយសារ​កន្លង​មក​បុរស​ជា​ប្តី​បាន​កាប់​ដើម​រកា​មួយ​ដើម​ក្នុងភូមិ…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មាន​ហេតុការណ៍​ប្តី​សម្លាប់​ប្រពន្ធ រួច​សម្លាប់​ខ្លួន​តាម​ក្រោយ​កាលពី​ថ្ងៃ​ទី​៧ មេ​សា ២០១៨ បង្ក​ឲ្យ​មាន​អារម្មណ៍​តក់ស្លុត​ជា​ខ្លាំង​នោះ ថ្មី​ៗ​នេះ​អ្នក​ភូមិ​រស់នៅ​កន្លែង​កើតហេតុ​បាន​និយាយ​មូលហេតុ​ទាំង​បណ្តាល​ឲ្យ​ប្តី​ដាច់​ចិត្ត​លើកដៃ​កាប់​សម្លាប់​ប្រពន្ធ​គ្មាន​ញញើត​ដៃ រួច​អារ​.​ក​ខ្លួនឯង ដោយសារ​កន្លង​មក​បុរស​ជា​ប្តី​បាន​កាប់​ដើម​រកា​មួយ​ដើម​ក្នុងភូមិ ដែល​មាន​អាយុ​រាប់រយ​ឆ្នាំ និង​មិន​បាន​ធ្វើ​ពិធីសែនព្រេន​ទៅ​តាម​ជំនឿ​របស់​អ្នកស្រុក ទើប​មាន​ករណី​បែប​នេះ​។

ទាក់ទិន​ករណី​បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ខាងលើ​នេះ អ្នក​ភូមិ​និយាយ​ថា កាលពី​ជាង​១​ឆ្នាំ​កន្លង​ទៅ មាន​ដើមរ​ការ​មួយ​ដើម​យ៉ាង​ធំ​នៅ​ក្នុងភូមិ អាយុ​រាប់រយ​ឆ្នាំ ត្រូវ​បុរស​រង​គ្រោះ​ឈ្មោះ ង្រើ​ម វី​ន អាយុ​៤៣​ឆ្នាំ ប្រើ​រណា​យន្ត​អារ​ផ្តួល ដើម្បី​យក​មក​ធ្វើ​ជា​របស់​ប្រើ​​ប្រាស់។ ក្រោយ​កាប់​ផ្តួល​ដើម​រកា​ក្នុងភូមិ​រួច​មក គ្រួសារ​គាត់​មិន​បាន​ធ្វើ​ពិធីសែនព្រេន​អា​រុក្ខ​អារក្សអ្នកតា​អ្វី​ទាំងអស់ ក៏​កើត​មាន​ភាព​រកាំរកូស​ក្នុង​ក្រុម​គ្រួសារ និង​សាមីខ្លួន​នោះ ហាក់​មាន​បញ្ហា​សតិអារម្មណ៍​កើត​មានការ​ភ្លេចភ្លាំង​ភ្លឹក​ៗ យប់​ព្រលប់​ដើរ​ចូល​ផ្ទះ អ្នក​ដទៃ និង​និយាយ​ស្តី​ខុស​ប្លែក​ពី​ធម្មតា​ជាដើម ទាំង​ដែល​ពី​មុន​រូបគេ​ជា​មនុស្ស​ស្លូត​បូត​ម្នាក់​។ ស្ថានភាព​ជំងឺ​របស់ ង្រើ​ម វី​ន កាន់តែ​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា ក៏​កើតរឿង​ហេតុ​កាប់សម្លាប់​ប្រពន្ធ រួច​អារ​.​ក​ខ្លួនឯង ស្លាប់​ទៅ​តាម​ប្រពន្ធ​តែ​ម្តង​។

អ្នកស្រី ក្វា​ន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ ប្រាប់​ថា រឿង​ដើម​រកា​ដែល ង្រើ​ម វី​ន កាប់​កាល​ពី​១​ឆ្នាំ​មុន ក៏​អាច​ពាក់ព័ន្ធ​ជាមួយ​ជំនឿ​របស់​បងប្អូន​ជនជាតិ​ព្នង​ដែរ ព្រោះថា ជន​ជាតិ​ដើម​​ចាត់​ទុក​ដើមឈើ​ធំ​ៗ​បូក​រួម​នឹង​ដើម​រកា​នេះ ជា​ប្រភេទ​រុក្ខជាតិ​មាន​បារមី ជា​ទីស្នាក់​អាស្រ័យ​អា​រុក្ខ​អារក្សអ្នកតា ឬ​ខ្មោច​ព្រាយ​បិសាច​ជាដើម​។ ការ​កាប់​ដើម​រកា ហើយ​មិន​បាន​ធ្វើ​ពិធី​លេស​លៀង ឬ​ពិធីសែនព្រេន សូម​ខមាទោស​ពី​ពពួក​អ្នក​ទាំងនោះ​ទេ នឹង​កើត​មាន​ហេតុភេទ​គ្រោះ​ចង្រៃ​នានា​ក្នុងភូមិ ឬ​ជំងឺ​តម្កាត់​ផ្សេង​ៗ​ជាក់ស្តែង​ដូច​ករណី ខាងលើ​នេះ​។

ជុំវិញ​បញ្ហា​ខាងលើ​លោក សី ទូច ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី ចាត់​ទុក​ការ​សម្លាប់​ប្រពន្ធ រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ជា​អត្ត​ច​រិ​ក​របស់​បុគ្គល​។ លោក​មាន​ន័យ​បែប​នេះ​ព្រោះថា ផ្អែក​តាម​ឯកសារ​របស់​ជនជាតិ​ដើម គឺ​មិន​បាន​បញ្ជាក់​ថា បើ​សម្លាប់​គេ ហើយ​ត្រូវ​តែ​សម្លាប់​ខ្លួនឯង​វិញ​នោះ​ទេ គឺ​ពុំ​មានការ​កត់ត្រា​ចំណុច​នេះ​។ ហើយ​​រឿង​ដើមឈើ​ធំ​មាន​បារមី ឬ​ខ្មោច​ព្រាយ​បិសាច​រស់នៅ​នោះ មិន​ថា តែ​ជនជាតិ​ដើម​នោះ​ទេ​ដែល​មាន​ជំនឿ សូ​ម្បី​តែ​បងប្អូន​ខ្មែរ​យើង​ក៏​ជឿជាក់​ខ្លាំង​ណាស់​ដែរ ចំណែក​ការ​សែនព្រេន​របស់​ជនជាតិ​ដើម​លោក​ក៏​យល់​ស្រប​ទៅ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី​​មេឃុំ​ផង​ដែរ​។

គួរ​រំលឹកថា ៖

https://kohsantepheapdaily.com.kh/article/621167.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ