ចិន ៖ តាមប្រភពព័ត៌មាន Medium បានឲ្យដឹងថា ក្មេងប្រុសម្នាក់រស់នៅខេត្ត Jiangsu ធ្វើឲ្យផ្អើលដល់ក្រុមពន្លត់អគ្គិភ័យ ដោយសារតែខ្ជិលរូតខ្សែរូតមុនពេលដោះអាវ។
កាលពីថ្ងៃច័ន្ទ ក្មេងប្រុសម្នាក់ដែលមិនបញ្ចេញឈ្មោះត្រូវបានខ្សែរូតរបស់អាវក្រៅ កៀបជាប់នឹងត្របកភ្នែក។ វាអាចថា ជាករណីមួយដែលសាហាវ ប្រហាក់ប្រហែលនឹងការកៀបជាប់អាអូនតូច។
រឿងហេតុ គឺដោយសារតែក្មេងតូចម្នាក់នោះមិនរូតខ្សែរូតជាមុនសិន មុនពេលដោះអាវចេញ ទើបធ្វើឲ្យរូតវាកៀបជាប់នឹងត្របកភ្នែក ខណៈពេលកំពុងដោះអាវចេញពីខ្លួន។ ក្រោយពីជាប់ភ្លាម គេក៏បានស្រែកយំហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។

ទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏មិនហ៊ានចាត់ការរឿងនេះដែរ។ ពួកគេសម្រេចចិត្តហៅក្រុមពន្លត់អគ្គិភ័យឲ្យមកជួយ ព្រោះពួកគេមានជំនាញគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះ។ ក្រោយពីដោះបានរួចរាល់ ត្របកភ្នែករបស់ក្មេងប្រុសខាងលើ គ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។
ករណីខាងលើនេះ ដាស់តឿនឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្ននឹងអាវដែលមានរូត កុំឲ្យមានការធ្វេសប្រហែស និងគិតតែរូតខោតែមួយមុខគត់៕
ចែករំលែកព័តមាននេះ