ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ចាក​ចេញ​ពីកិច្ច​ប្រជុំ​ជី​៧​ដោយ​គ្មាន​កា​រ​សន្យា​ផ្ដល់​ជំនួយ​យោធា​ពី​ត្រាំ

13 ម៉ោង មុន

ទី​ក្រុង​កៀវ៖ លោក​ហ្សេឡិនស្គី​បាន​ធ្វើ​ដំណើរ​និវត្ត​ចូល​មាតុភូមិ​វិញ​ហើយ​បន្ទាប់​ពី​លោក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជី​៧​​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិ​យស​។ លោក​ទទួល​បាន​ការ​សន្យា​ផ្ដល់​កញ្ចប់​ជំនួយ​ថ្មី​ពី​ប្រទេស​កាណាដា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​។ ប៉ុន្តែ​លោក​ត្អូញ​ត្អែរ​ថា​នយោបាយ​ការ​ទូត​កំពុង​មាន​វិបត្តិ​ដោយ​សារ​បាត់​បង់​ឱកាស​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ត្រាំ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​។ ក្រុម​ប្រទេស​ជី​៧​មិន​អាច​មូល​មតិ​គ្នា​ជា​ឯក​ច្ឆន្ទ​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ថ្មី​នោះ​ទេ​ដោយ​សារ​លោក​ត្រាំ​លម្អៀង​ទៅ​រក​លោក​ពូទីន​។ លោក​​​បាន​​វិល​ត្រឡប់​ទៅ​វ៉ាស៊ីន​តោនវិញ​​​ទាំង​ប្រញាប់​ប្រញាល់​នៅ​ពេល​មិន​ទាន់​ប្រជុំ​ចប់​សព្វ​គ្រប់​​នៅ​ឡើយ​ផង​ដើម្បីតាម​ដាន​បញ្ហា​ក្ដៅ​នៅ​អ៊ីរ៉ង់​។ មន្ត្រី​រដ្ឋាភិបាល​កាណាដា​ម្នាក់​ប្រាប់​ថា​ក្រុម​ជី​៧​បាន​ព្រាង​​សេច​ក្ដី​ថ្លែង​ការណ៍​​រួម​​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែន​។ ប៉ុន្តែ​អាមេរិក​ជំទាស់​មិន​ឱ្យ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​បាន​ឡើយ​។​ ដូច្នេះ​ក៏​អាក់​ខាន​ទៅ​វិញ​។​ ប៉ុន្តែ​លោក​ស្រី​អេ​មី​លី…

ទី​ក្រុង​កៀវ៖ លោក​ហ្សេឡិនស្គី​បាន​ធ្វើ​ដំណើរ​និវត្ត​ចូល​មាតុភូមិ​វិញ​ហើយ​បន្ទាប់​ពី​លោក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជី​៧​​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិ​យស​។ លោក​ទទួល​បាន​ការ​សន្យា​ផ្ដល់​កញ្ចប់​ជំនួយ​ថ្មី​ពី​ប្រទេស​កាណាដា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​។ ប៉ុន្តែ​លោក​ត្អូញ​ត្អែរ​ថា​នយោបាយ​ការ​ទូត​កំពុង​មាន​វិបត្តិ​ដោយ​សារ​បាត់​បង់​ឱកាស​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​ឱ្យ​លោក​ត្រាំ​ផ្ដល់​អាវុធ​បន្ថែម​ទៀត​។

ក្រុម​ប្រទេស​ជី​៧​មិន​អាច​មូល​មតិ​គ្នា​ជា​ឯក​ច្ឆន្ទ​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ថ្មី​នោះ​ទេ​ដោយ​សារ​លោក​ត្រាំ​លម្អៀង​ទៅ​រក​លោក​ពូទីន​។ លោក​​​បាន​​វិល​ត្រឡប់​ទៅ​វ៉ាស៊ីន​តោនវិញ​​​ទាំង​ប្រញាប់​ប្រញាល់​នៅ​ពេល​មិន​ទាន់​ប្រជុំ​ចប់​សព្វ​គ្រប់​​នៅ​ឡើយ​ផង​ដើម្បីតាម​ដាន​បញ្ហា​ក្ដៅ​នៅ​អ៊ីរ៉ង់​។ មន្ត្រី​រដ្ឋាភិបាល​កាណាដា​ម្នាក់​ប្រាប់​ថា​ក្រុម​ជី​៧​បាន​ព្រាង​​សេច​ក្ដី​ថ្លែង​ការណ៍​​រួម​​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែន​។ ប៉ុន្តែ​អាមេរិក​ជំទាស់​មិន​ឱ្យ​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​បាន​ឡើយ​។​ ដូច្នេះ​ក៏​អាក់​ខាន​ទៅ​វិញ​។​

ប៉ុន្តែ​លោក​ស្រី​អេ​មី​លី វីលាម (Emily Williams)  ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់​ទំនង​កាណា​ដា​បញ្ជាក់​ថា​គ្មាន​ករណី​នេះ​កើត​ឡើង​ទេ​ព្រោះ​ជី​៧​មិន​បាន​រៀប​ចំ​សេច​ក្ដី​ថ្លែង​ការណ៍​អ្វី​ទាំង​អស់​។ នាយក​រដ្ឋ​មន្ត្រី​កាណាដា​ លោក​ម៉ាក​ ខានី ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​សន្យា​ផ្ដល់​ជំនួយ​យោធា​គិត​ជា​ទឹក​ប្រាក់​​២​ពាន់​លាន​កាណាដា ឬ​ស្មើ​នឹង​១,៤៧​ពាន់​លាន​ដុល្លារ​​សម្រាប់​អ៊ុយ​ក្រែន​។ កា​ណា​ដា​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញ​វត្ថុ​​ទៅ​លើ​ប្រទេស​រុស្ស៊ី​ផង​ដែរ​។

លោក​ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​លោក​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹក​នាំ​ជី​៧និយាយ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​ដើម្បី​​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​គាត់​ជា​មេ​ដឹក​នាំ​ប្រទេស​មហា​​អំណាចបិទបញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ កាណាដា​ជា​អ្នក​គាំទ្រ​ផ្នែក​ការ​ទូត​ចំពោះ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​អ្នក​ដែល​ជំហរ​ធំ​ជាង​គេ​នៅ​ក្នុង​ជំនួយ​អាវុធ​យុទ្ធ​ភ័ណ្ឌ​គឺ​អាមេរិក​​។ ហ្សេឡិនស្គី​សង្ឃឹម​ថា​គាត់​នឹង​មាន​ឱកាស​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​អំពី​ការ​ទិញ​អាវុធ​បន្ថែម​ទៀត​។

យោង​តាម​មន្ត្រី​រដ្ឋាភិបាល​អឺរ៉ុប​ម្នាក់ ថ្នាក់​ដឹក​នាំ​ជី​៧​បាន​ជម្រាប​ប្រាប់​លោក​ត្រាំ​ថាពួក​គេ​ប្រកាន់​ជំហរ​ម៉ឺង​ម៉ាត់​ចំពោះ​រុស្ស៊ី។ លោក​ត្រាំ​ក៏​ចាប់​អារម្មណ៍​នឹង​ជំហរ​នេះ​ផង​ដែរ​។ គ្រាន់​តែ​ថា​លោក​មិន​ចង់​ដាក់​ទណ្ឌ​កម្ម​ទេ​ (ចង់​មាន​ន័យ​ថា​ប្រទេស​ផ្សេង​ចង់​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​ក៏​ដាក់​ចុះ​ ប៉ុន្តែ​អាមេរិក​មិន​ដាក់​ទេ​)។ អ្នក​ការ​ទូត​អឺរ៉ុប​បី​នាក់​ប្រាប់​ថា​លោក​ត្រាំ​ចង់​ដាក់​សម្ពាធ​លើ​លោក​ពូទីន​។ ប៉ុន្តែ​លោក​មិន​ទាន់​សម្រេច​ចិត្ត​ចាត់​វិធាន​ការ​ជាក់ស្ដែង​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ