ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិសា​ទឹកតែ​ក្ដៅ​អាច​ប្រឈម​កើត​ជំងឺមហារីក

14 ឆ្នាំ មុន

កុំ​ពិសា​ទឹកតែ​ក្ដៅ​របស់​អ្នក ទឹកតែ​សំរាប់ពេល​ព្រឹក​របស់​អ្នក​គួរតែ​មិនសូវ​ក្ដៅ​ឬ​ក្ដៅល្មម​បាន​ហើយ ។ ការ​ពិសា​ទឹកតែ​ក្ដៅ​អាចធ្វើ​ឱ្យ​អ្នកមាន​ឱកាស​កើត​ជំងឺមហារីក​បំពង់អាហារ​៤ ​ដង​ជាង​មនុស្ស​ធម្មតា នេះ​បើយោង​តាម​ការ​សិក្សា ។

កុំ​ពិសា​ទឹកតែ​ក្ដៅ​របស់​អ្នក ទឹកតែ​សំរាប់ពេល​ព្រឹក​របស់​អ្នក​គួរតែ​មិនសូវ​ក្ដៅ​ឬ​ក្ដៅល្មម​បាន​ហើយ ។ ការ​ពិសា​ទឹកតែ​ក្ដៅ​អាចធ្វើ​ឱ្យ​អ្នកមាន​ឱកាស​កើត​ជំងឺមហារីក​បំពង់អាហារ​៤​ដង​ជាង​មនុស្ស​ធម្មតា នេះ​បើយោង​តាម​ការ​សិក្សា ។

កត្ដា​ផ្សេង​ទៀត​ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក​ដែរ​ដូច​ជា ការ​ចុក​ថ្នាំជក់ ការ​ជក់បារី និង​ការ​ពិសា​ភេសជ្ជៈ​ផ្ទុក​សារធាតុ​អាល់កុ​ល​ច្រើន​ពេក ។ យោង​តាម​ការ​សិក្សា​លើការ​គ្រប់គ្រង​ករណី​នេះ​បានឱ្យ​ដឹង​ថា ការ​ផឹកតែ​ក្ដៅ​ធ្វើ​ឱ្យ​រលាក​បំពង់​អាហារ​ដោយសារកំ​ដៅ​នៃ​ទឹកតែ​រហូត​ដល់​ងាប់​កោសិកា​នៃបំពង់​អាហារ ។

ក្នុង​ប្រទេស​ឥណ្ឌា ប្រជាជន​ភាគច្រើនចូល​ចិត្ដ​ពិសា​តែ​ក្ដៅ​ណាស់ ។ យើង​បាន​រកឃើញ​ថា​ការ​ពិសា​ទឹកតែ​ក្ដៅ​ពិតជា​មានគ្រោះថ្នាក់​ដល់​សុខភាពជាង​អ្នក​ដែល​ពិសា ទឹកតែ​ក្ដៅ​ល្មម ឬ​មិនសូវ​ក្ដៅ ។ ការ​កើតមាន​ឡើង​នូវ​ជំងឺ​នេះ​ភាគច្រើន​នៅ​ប្រទេសត្រជាក់ ដូច​ជា​នៅ​តំបន់​កា​ស្មៀ​រ​ជាដើម ដែល​ពួក​គេ​និយម​ពិសា​ទឹកតែ​ក្ដៅ​ជា​ប្រចាំធ្វើ​ឱ្យ​មាន​អ្នក​កើត​ជំងឺមហារីក​បំពង់​អាហារប្រមាណ​៨០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​នៅ​តំបន់នោះ ។

យោង​តាម​ការ​សិក្សា​ពី​អត្រា​នៃ​ការកើត​ជំងឺមហារីក​បំពង់​អាហារ​បង្ហាញ​ថា អ្នកនិយម​ចុក​ថ្នាំជក់​អាច​កើត​ជំងឺ​នេះ​១,១​ដង ខណៈ​អ្នក​ជក់បារី​អាច​កើតរោគ​នេះ​២​ដង ជាង​មនុស្ស​ធម្មតា ។ ចំណែក​អ្នក​ដែលនិយម​ពិសា​ភេសជ្ជៈ​ដែល​មាន​សារធាតុ​អាល់កុល​ច្រើន​(​ស្រា​)​អាច​កើត​ជំងឺ​នេះ​១,៨​ដង ជាង​មនុស្ស​ធម្មតា ។ ដោយឡែក​ចំពោះ​អ្នកពិសា​កាហ្វេ​ក្ដៅ​មិន​បង្ក​ជា​គ្រោះថ្នាក់​ឱ្យកើត​ជំងឺមហារីក​បំពង់​អាហារ​នោះ​ទេ ផ្ទុយ ទៅ​វិញ​ការ​ទទួលទាន​អាហារ​ក្ដៅ​ឬ​ហឹរ​អាចកើត​ជំងឺ​នេះ​បាន ។ ការ​ទទួលទាន​ត្រី​ស្រស់អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺមហារីក​បំពង់​អាហារ​បាន​២០​ភាគរយ​ ៕