ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGregor ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​ការ​ចាប់ខ្លួន​ពី​បទ​បង្ក​អំពើ​ហិង្សា ។ ករណី​របស់​កីឡាករ​ទម្ងន់​ស្រាល​រូប​នេះ​ត្រូវ​បាន​យក​មក​វែកញែក​នៅ​ក្នុង​តុលាការ Brooklyn…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​វាយ​ក្នុង​ទ្រុង Conor McGregor ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយ​ពី​ការ​ចាប់ខ្លួន​ពី​បទ​បង្ក​អំពើ​ហិង្សា ។ ករណី​របស់​កីឡាករ​ទម្ងន់​ស្រាល​រូប​នេះ​ត្រូវ​បាន​យក​មក​វែកញែក​នៅ​ក្នុង​តុលាការ Brooklyn ជាមួយនឹង​ប្រាក់​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​៥​ម៉ឺន​ដុល្លារ ។ គេ​រំពឹង​ថា Conor នឹង​ចូល​មក​បំភ្លឺ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៤​ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

Conor បាន​បាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រោយ​បាន​គប់​កៅអី​ទៅ​លើ​ឡានក្រុង​របស់​ក្រុម​អ្នក​វាយ​ក្នុង​ទ្រុង UFC នៅ​ទីក្រុង​ញ៉ូ​វយ​ក ។ គេ​បង្ក​ហិង្សា​បែប​នេះ ព្រោះតែ​ចង់​សង​សឹក​ទៅ​នឹង​ការ​សម្រេចចិត្ត​ប្រកួត​របស់ Khabib Nurmagomedov ជាមួយនឹង Artem Lobov ដែល​ជា​មិត្តភក្តិ​របស់​ខ្លួន ។ រាល់​ទ​ង្វើ​របស់​កីឡាករ​រូប​នេះ​ប្រហារ​ទៅ​លើ​រថយន្តក្រុង​ត្រូវ​បាន​គេ​ថត​ជាប់​នៅ​ក្នុង​មជ្ឈមណ្ឌល Barclays ។ គេ​បាន​គប់​កៅអី​ទៅ​លើ​រថយន្តក្រុង​ដែល​បង្ក​ជា​របួស​ស្នាម​ទៅ​កីឡាករ​នៅ​ក្នុង​នោះ ។

ខាង UFC បាន​ចេញ​ជា​សារ​កាលពី​ថ្ងៃ​សុក្រ​ថា «​កីឡាករ​ទម្ងន់​ស្រាល Michael Chiesa ដែល​ទទួល​រង​របួស​នៅ​ផ្ទៃមុខ​មិន​អាច​ចូល​ប្រកួត​ជាមួយ Anthony Pettis បាន​ទេ ។ ចំណែកឯ Ray Borg វិញ​ដែល​ត្រូវ​ប្រកួត​ជាមួយ Brandon Moreno ក៏​មិន​អាច​ប្រកួត​បាន​ដែរ​ដោយសារ​តែ​របួស​គ្រាប់ភ្នែក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ