ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pele ថា Neymar ដូច Messi តែ​មិន​ដូច Ronaldo ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​បោះ​សម្លេង​អាយុ​៧៧​ឆ្នាំ Pele បាន​លើក​ឡើង​ថា Neymar មាន​លក្ខណៈ​ដូច​ទៅ​នឹង Messi…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​បាល់ទាត់​ល្បីឈ្មោះ​បោះ​សម្លេង​អាយុ​៧៧​ឆ្នាំ Pele បាន​លើក​ឡើង​ថា Neymar មាន​លក្ខណៈ​ដូច​ទៅ​នឹង Messi ជាង Ronaldo ។ កន្លង​មក​គេ​តែងតែ​យក Neymar ដែល​ជាប់​លេខ​៣ ពេល​លើក​ពាន Ballon d’Or ឆ្នាំ​២០១៥ និង ២០១៧ ថា​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង Ronaldo និង Messi ។

Pele បាន​អះអាង​ថា សមត្ថភាព​របស់ Neymar មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង Messi ខណៈ​ដែល​ការ​លេង​របស់ Ronaldo ធ្វើ​ឲ្យ​លោក​គិតដល់​មិត្ត​រួម​ក្រុម​ជំនាន់ World Cup ឆ្នាំ​១៩៦២ ។ មិន​រួម​ក្រុម​របស់​លោក​នា​គ្រានោះ​គឺ Vava និង Coutinho មិនមែន Philippe Coutinho ទេ តែ​ជា​ឈ្មោះ​ក្រៅ​របស់ Antonio Wilson Vieira Honorio ។

ជើង​ខ្លាំង​ហួស​ជំនាន់​របស់​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ប្រាប់​ទៅ ESPN ថា «Neymar តែងតែ​ត្រូវ​គេ​យក​ទៅ​ប្រៀបប្រដូច​នឹង Ronaldo ។ តាម​ពិត Ronaldo គឺជា​កីឡាករ​ល្អ​ឥត​ខ្ចោះ ដែល​គួរតែ​ដូច​ទៅ​នឹង​កីឡាករ​ជើង​ខ្លាំង​របស់​យើង​ដូច​ជា Vava និង Antonio Wilson Vieira Honorio ។ លោក​ក៏​បាន​បន្ត​ថា «Neymar គឺ​ដូច​ទៅ​នឹង Messi ដែល​អាច​រៀបចំ​ការ​លេង​ហើយ​ក៏​អាច​ស៊ុត​បញ្ចូល​ទី​ផង​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar មិន​បាន​ចូល​លេង​ទេ​នៅ​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ព្រោះតែ​របួស​ជើង ។ តែ​គេ​រំពឹង​ថា នឹង​អាច​ជា​សះស្បើយ​នៅ​មុន​ពេល​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ