ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​ម្នាក់​ប្រាប់​ប៉ូលិស​ឱ្យ​ឆែក Google មើលទៅ​បើ​មិន​ជឿ​ថា​គាត់​សេដ្ឋី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ម្នាក់​ស្រវឹងស្រា​ប្រាប់​ប៉ូលិស​ឲ្យ​ឆែក Google មើល ប្រសិនបើ​មិន​ជឿ​ថា​ខ្លួន​ជា​មហាសេដ្ឋី ។ ការ​អួតអាង​បែប​នេះ កើតឡើង​ក្រោយ​ពេល​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ម្នាក់​ស្រវឹងស្រា​ប្រាប់​ប៉ូលិស​ឲ្យ​ឆែក Google មើល ប្រសិនបើ​មិន​ជឿ​ថា​ខ្លួន​ជា​មហាសេដ្ឋី ។ ការ​អួតអាង​បែប​នេះ កើតឡើង​ក្រោយ​ពេល​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។

ដីកាចាប់ខ្លួន​អតីត​កីឡាករ​ក្លិប West Brom ឈ្មោះ James Hurst ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តុលាការ Llandudno ភាគ​ខាងជើង​នៃ​ប្រទេស​វែ​ល កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ទៅ ។ ប៉ូលិស​ឈ្មោះ Sam Smith បាន​ប្រាប់​តុលាការ​ថា «​គេ​បាន​អួត​ថា គេ​ជា​សេដ្ឋី ហើយនឹង​ជះ​លុយ​លើ​ការ​ពិន័យ​ដោយ​មិន​ខ្វល់​» ។ ប៉ូលិស​បាន​បន្ត​ថា «​គេ​បាន​ប្រាប់​ថា បើ​មិន​ជឿ​ទេ ទៅ​ឆែក Google មើលទៅ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ូលិស​ចាត់​ទុក​ការ​លើក​ឡើង​របស់​កីឡាករ​មិន​ល្បីឈ្មោះ​ម្នាក់​នេះ​ជា​ការ​អួតអាង ដោយ​មិន​បាន​ស្តែង​ជា​ការ​ដឹង​ខុស​អ្វី​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ