ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុះ​ទ្រាំ​ក្លិនស្អុយ​មិន​បាន ក៏​ងើបឡើង​ប៉ះ​ចំ​តែ​ម្តង

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​កំពុង​រង់ចាំ​ទទួល​លុយ​ពី​បញ្ជ​វេ​លុយ ស្រាប់តែ​កម្លាំង​នគរបាល​សំរុកចូល​ចាប់ខ្លួន ហើយ​បុរស​រូប​នោះ​ដឹង​ទាន់​ ក៏​រត់​ប៉ផាប់​ចាប់​ពភីង ភ័យ​ស្លន់ស្លោ​ចូល​ពួន​ក្នុង​លូ តែ​ទ្រាំ​មិន​បានជា​មួយ​ក្លិនស្អុយ​ទឹកលូ ទើប​ងើបក្បាលឡើង​លើ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់ ។…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​កំពុង​រង់ចាំ​ទទួល​លុយ​ពី​បញ្ជ​វេ​លុយ ស្រាប់តែ​កម្លាំង​នគរបាល​សំរុកចូល​ចាប់ខ្លួន ហើយ​បុរស​រូប​នោះ​ដឹង​ទាន់​ ក៏​រត់​ប៉ផាប់​ចាប់​ពភីង ភ័យ​ស្លន់ស្លោ​ចូល​ពួន​ក្នុង​លូ តែ​ទ្រាំ​មិន​បានជា​មួយ​ក្លិនស្អុយ​ទឹកលូ ទើប​ងើបក្បាលឡើង​លើ​ត្រូវ​សមត្ថកិច្ច​ចាប់​ជាប់ ។ ខណៈ​ពេល​កំពុង ប្រតិបត្តិការ​មានការ ភ្ញាក់ផ្អើល​អស់​ប្រជាពលរដ្ឋ​មានការ​ដាក់​សង្ស័យ​ផ្សេង​ៗ គ្នា​ថា ជា​ចោ​លួច​ម៉ូតូ ខ្លះ​ថា​ជា ចោ​ប្លន់ ខ្លះ​ថា​ជា​ជន​ជក់ ចែកចាយ​គ្រឿងញៀន​នាំ​ឱ្យ​មានការ​បង្ក្រាប​ពី​សំណាក់​កម្លាំង​នគរបាល ។ ហេតុ​ការ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី នៅ​ចំណុច​ទីតាំង​វេ​លុយ​១​កន្លែង ភូមិ ត្រពាំង​ព្រីង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្បែរ​ការិយាល័យ​បោះ​ឆ្នោត ចាស់ ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

លោក​ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា បុរស​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ មេ​សា គឺជា​ជនសង្ស័យ​មុខសញ្ញា មេខ្លោង​កាច់​សោ​ម៉ូតូ​ដែល​មាន​ដីកាចាប់ខ្លួន ។
ជនសង្ស័យ​រូប​នោះ​មានឈ្មោះ សល់ កាន់​យ៉ា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ទ្រាល ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ជា​មេ​ក្លោ​ង​ក្នុង​សុំ​ណុំ​រឿង​លួច​កាច់​សោ​ម៉ូតូ និង​គាស់​ផ្ទះ និង ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ធំ​ៗ​មួយ​ចំនួន​ទៀត ដែល​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន ។

លោកនាយ​ការិយាល័យ​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ដោយ​មានការ​តាមដាន​រាល់​សកម្មភាព​ជំនាញ​បាន​ស៊ើបអង្កេត​ដឹង​ថា ជនសង្ស័យ​បាន​លាក់ខ្លួន និង​ធ្វើ​សកម្មភាព​ដោយ​ចល័ត​ទៅ​មក ចំនួន​៣​ខេត្ត គឺ​ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តកំពង់ចាម លោក​ថា មុខសញ្ញា​មេ​ក្លោ​ង​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក ហើយ ពេល​ចេញ​មក​វិញ​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដដែល​មិន​ព្រម​កែខ្លួន​សោះ ពេល​នេះ​សមត្ថកិច្ច​ចាប់​សារ​ជា​ថ្មី​ទៀត សុំ​ឱ្យ​តុលាការ​កាត់ទោស​ជន​នេះ​ឱ្យ​នៅ​គុក​យូរ​ផង ៕
​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ