កម្មកររោងចក្រកាត់ដេរក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាជាង១០០០នាក់ ដង្ហែក្បួនទៅកាន់ក្រសួងការងារ
រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរ៥អគារ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាប្រមាណជាង១០០០នាក់ បាននាំគ្នាហែក្បួនតាមបណ្តោយផ្លូវវេងស្រេង ឆ្ពោះទៅកាន់ក្រសួងការងារ ដើម្បីទាមទារឱ្យថៅកែរោងចក្រដកប្រធានផ្នែកគ្រប់គ្រងជនជាតិកូរ៉េម្នាក់ ដែលប្រើពាក្យសម្តីមិនសមរម្យមាក់ងាយ និងគាបសង្កត់កម្មករ ខណៈដែលកម្មករនាំគ្នាធ្វើកូដកម្ម៣ថ្ងៃមកហើយ នៅក្នុងរោងចក្រ តែពុំមានដំណោះស្រាយ ។
ចែករំលែកព័តមាននេះ