ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្រោម​ប្រធានបទ​«​សាទរ​មរតក​ដូនតា​»

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ខណៈ​ដែល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កាន់តែ​ខិតចូល​ជិត​មក​ដល់ ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្រោម​ប្រធាន «​សាទរ​មរតក​ដូនតា​» ដែល​រៀបចំ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ខណៈ​ដែល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កាន់តែ​ខិតចូល​ជិត​មក​ដល់ ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ ក្រោម​ប្រធាន «​សាទរ​មរតក​ដូនតា​» ដែល​រៀបចំ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប ក្រោម​វត្តមាន​លោក​ជា បូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ។

លោក​សុខ សប្បាយ​ណា ប្រធាន​ប្រតិបត្តិ​ស ស យ ក ឲ្យ​ដឹង​ថា អ្វី​ដែល​មិន​មាន​ភាព​ទាក់ទាញ​ខ្ពស់​នៅ​ឆ្នាំ​មុន ក្រុម​យុវជន ស​.​ស​.​យ​.​ក បាន និង​កំពុង​ខិតខំ​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​នេះ ។ ក្រៅពី​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​នៅ​លើ​ពិភពលោក កម្មវិធី​អង្គរ​សង្ក្រាន្ត​ក៏​មាន​រៀបចំ​កន្លែង​ងូតទឹក ត្រជាក់​ៗ ដែល​មានឈ្មោះ​ថា តោះ​ៗ​លេង​ទឹក វ៉ៃ​បុក​ធ្លាក់ទឹក បវរកញ្ញា​ធ្លាក់ទឹក មុខ​ហនុមាន​ដ៏​ធំ​ជាងគេ ក្នុង​គោលបំណង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​សិល្បៈ​ល្ខោនខោល ។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ចាត់តាំង និង​ពង្រាយ​យុវជន​-​យុវនារី​កម្ពុជា​ជាង​៤​ពាន់​នាក់​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​នេះ​ក៏​ជា​ឱកាស​ដែល​យុវជន​កម្ពុជា​អាច​បង្ហាញ​ស្នាដៃ​ការ​លះបង់ រួបរួមសាមគ្គី និង​សហការ​គ្នា ដើម្បី​សម្រេច​កិច្ចការ និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា​ផង​ដែរ ។
នា​ឱកាស​នោះ​លោក​ជា បូ​រ៉ា រំពឹង​ទុក​ថា អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​២​លាន​នាក់​ចូលរួម ខណៈ​ដែល​ឆ្នាំ​មុន​មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូលរួម​ប្រមាណ​១,៦​លាន​នាក់ ។ តាម​ការ​រំពឹង​ទុក​នោះ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​អាច​នាំ​មក​នូវ​ចំណូល​ប្រមាណ​២០០​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​ចរន្ត សេដ្ឋកិច្ច​ខេត្តសៀមរាប ។

លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ​តែ​មួយ និង​លើកតម្កើង​តម្លៃ​វប្បធម៌​-​អរិយ ធម៌​ជាតិ​ផង​ដែរ​នោះ គឺជា​មហា​ព្រឹត្តិ ា​រណ៍ ទេសចរណ៍ (Mega Event) ជា​ផលិតផល​ទេសចរណ៍​មួយ​ចូលរួម​ដល់​ការ​ផ្សព្វផ្សាយ សក្តានុពល​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។
លោក​ជា បូ​រ៉ា ថ្លែង​ថា ជា​ការ​ពិត​ការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត លើក​ទី​៦ ជា ប្រវត្តិសាស្ត្រ​នេះ​បង្ហាញ​អំពី​សារសំខាន់ និង​តួនាទី​ដ៏​ចម្បង​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ប្រកប ដោយ​គុណ​តម្លៃ ចូលរួម​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ។ ការ​ប្រារព្ធ ព្រឹត្តិការណ៍​នេះ​ក៏​ជា​សក្ខីភាព​បញ្ជាក់​ផង​ដែរ ថា ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ សេចក្តីសុខ សុភមង្គល នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ប្រកបដោយ​សុខ​សន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​រដ្ឋលេខាធិការ​បញ្ជាក់​បន្ថែម​ថា វិស័យ​ទេសចរណ៍​កំពុង​មានការ​រីក​ចម្រើន​គួរ​ឲ្យ​មោទនភាព​បំផុត ហើយ​ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​សារសំខាន់​នៃ​កិច្ច​-​សហការ​ដ៏​ល្អ និង​ការ​ចូលរួម​គាំទ្រ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ។ លោក​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ខេត្តសៀមរាប មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ផ្នែក​ឯកជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​នានា​ដែល​ផ្តល់ កិច្ចសហការ​ក៏​ល្អ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍​នៅ​កម្ពុជា និង​នៅ​ខេត្តសៀមរាប និង​បាន​គាំទ្រ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» អម​ជាមួយ​យុទ្ធនាការ​ផ្សព្វផ្សាយ «​កម្ពុជា ព្រះរាជាណាចក្រ អច្ឆរិយ​ផ្តល់​ភាព​កក់ក្តៅ ដល់​ភ្ញៀវ​ទេសចរ ។

លោក​បន្ថែម​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ យើង​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅ​កាន់​កម្ពុជា​ស្អាត និង​បៃតង និង​ស្រប​តាម​ស្មារតី​នៃ​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ អភិវឌ្ឍ​វិស័យ ទេសចរណ៍​តំបន់ ដោយ​ក្នុង​នោះ​ការ​បង្កើត​ផលិតផល​ទេសចរណ៍ និង​ការ​បង្កើន​គុណភាព​ផលិតផល​និង​សេវា​ទេសចរណ៍ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​គ្រឹះ​ចម្បង​ចូលរួម ធានា​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​គុណភាព និរន្តរភាព និង​ការ​ទទួលខុសត្រូវ ។
កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦​លាន​នាក់ កើនឡើង​១១,៨% និង​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ​ជា​១១​លាន​នាក់​បាន​រួមចំណែក ប្រមាណ​ជា​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ( GDP ) និង​តំណាង​ឲ្យ​ប្រមាណ​៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ៕ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ