ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​គណ​នេយ្យ​កា​ស៊ី​ណូ​រ៉ូយ៉ាល់​ត្រពាំង​ផ្លុង​យក​លុយថៅ​កែ​លេង​ល្បែង​អស់​ជា​ង២​ម៉ឺន​ដុល្លារ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ បុរស​ម្នាក់​ឈ្មោះ​វិន ស៊ុន​ម៉ាកដាវីដ អាយុ​៣៧​ឆ្នាំ ជន​ជាតិ​ហ៊្វី​លី​ពីន ​ជា​ប្រធាន​គណនេយ្យនៅ​កា​ស៊ី​ណូ​រ៉ូ​​យ៉ាល់​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក បាន​បែក​គំនិត​លួច​យក​លុយ​ថៅ​កែ​របស់​ខ្លួន​អស់​ជាង ​២០.០០០​ដុល្លារ ទៅ​លេង​ល្បែង​នៅ​កា​ស៊ី​ណូ​២​កន្លែង​ផ្សេង​ទៀត ចាញ់​អស់ម៉ដ្ឋ​ ហើយ​ត្រូវ​​ថៅ​កែ​ដឹង​ក៏ប្តឹង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខេត្តឱ្យ​ ចាប់​ខ្លួន​ ។ តាម​លោក​អនុ​សេនីយ៍​ឯក​ផាន់ ប៊ុណ្ណា មន្ត្រី នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលខេត្ត

ខេត្ត​កំពង់​ចាម ៖ បុរស​ម្នាក់​ឈ្មោះ​វិន ស៊ុន​ម៉ាកដាវីដ អាយុ​៣៧​ឆ្នាំ ជន​ជាតិ​ហ៊្វី​លី​ពីន ​ជា​ប្រធាន​គណនេយ្យនៅ​កា​ស៊ី​ណូ​រ៉ូ​​យ៉ាល់​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក បាន​បែក​គំនិត​លួច​យក​លុយ​ថៅ​កែ​របស់​ខ្លួន​អស់​ជាង ​២០.០០០​ដុល្លារ ទៅ​លេង​ល្បែង​នៅ​កា​ស៊ី​ណូ​២​កន្លែង​ផ្សេង​ទៀត ចាញ់​អស់ម៉ដ្ឋ​ ហើយ​ត្រូវ​​ថៅ​កែ​ដឹង​ក៏ប្តឹង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខេត្តឱ្យ​ចាប់​ខ្លួន​ ។ តាម​លោក​អនុ​សេនីយ៍​ឯក​ផាន់ ប៊ុណ្ណា មន្ត្រី នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាលខេត្ត​​បាន​ឱ្យ​ដឹង​ថា បុរសហ៊្វី​លី​ពីនឈ្មោះ​វិន ស៊ុនម៉ាកដាវីដនេះ ត្រូវ​បាន​លោក​ជុំ​ សែន​សទ្ធា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូងខេត្ត​​ចេញ​ដីកាបញ្ជាឱ្យ​ចូល​ខ្លួន​លេខ​១៣៤៥ ហៅ​មក​សួរ​នាំ​នារសៀល​ថ្ងៃទី៤ កញ្ញា រួចក៏​សំរេច​​ឃាត់ខ្លួន​តែ​ម្តង ។

លោក​ផាន់ ប៊ុណ្ណា បាន​រំលឹក​ថា កាល​ពី​វេលាម៉ោង១២ និង​២៤​នាទី​ថ្ងៃ​ទី២៦ សីហា ឆ្នាំ​២០១០ ឈ្មោះ​វិន ស៊ុន ម៉ាកដាវីដ ​បាន​យក​លុយ​ដែល​ខ្លួន​កាន់​ចំនួនជាង ១ម៉ឺនដុល្លារទៅ​លេង​នៅកាស៊ី​ណូ​ «GMG»​ ដែលស្ថិត​នៅ​ក្បែរ​កាស៊ីណូរ៉ូយ៉ាល់​ច្រកត្រពាំង​ផ្លុងចាញ់​អស់ម៉ដ្ឋ ។​ លុះនៅម៉ោង៥ភ្លឺ​​ថ្ងៃ​ទី២៧ សីហា ក៏យក​បន្ថែម​​​ចំនួន​១២.០០០ដុល្លារ ទៅ​លេងនៅ​កាស៊ីណូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​អស់ ​ទៀត​ ​ហើយ​ការ​ដែល​ដឹង​ថា ប្រធានគណនេយ្យ​លួច​យក​លុយ​នេះ គឺ​ដោយ​សារបុគ្គលិកគណ នេយ្យ​បំរើ​ការងារ​ជា​មួយដឹង ក៏បាន​រាយ​ការណ៍​ប្រាប់​លោក​សេម​ ចាន់រិទ្ធ ប្រធាន​គ្រប់​គ្រង​​កា ស៊ីណូ​រ៉ូយ៉ាល់ ។

លោក​អនុសេនីយ៍​ឯក​ផាន់ ប៊ុណ្ណា បញ្ជាក់​ថា ក្រោយ​ពី​ថៅ​កែ​ដឹង​ហើយ​ក៏​បាន​រៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​មក​កាន់​ការិ​​យា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ខេត្ត ។ ចំពោះ​ទឹក​ប្រាក់​ដែលបាត់​សរុប​​ចំនួន២៣.១០០​ដុល្លារ ​ហើយ​បាន​កសាង​សំណុំ​ រឿង​បញ្ជូន​មក​សាលា​ដំបូងខេត្ត លុះនៅ​ថ្ងៃ​ទី៤ កញ្ញា ឆ្នាំ​២០១០ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញារង ចេញ​ដីកា​​បញ្ជា​ឱ្យ​ចូល​ខ្លួន និងសំរេច​ឃាត់​ខ្លួន​តែ​ម្តង ។ ជុំ​វិញ​បណ្តឹង​របស់ថៅ​កែ​កាស៊ី​ណូ​រ៉ូយ៉ាល់ ត្រពាំង​ផ្លុង​នេះ ​ប្រធាន​គណ​នេយ្យ​​ឈ្មោះវិនស៊ុន​ម៉ាក​ដាវីដ ត្រូវ​បានមិត្ត​ភក្តិ​ទូរ​ស័ព្ទ​ស្វះ​ស្វែង​រក​លុយ​យកមកតំកល់​នៅ​សាលា​ដំបូងខេត្ត​​តាម​រយៈ​មេ​ធាវី​ ដើម្បីធានា​នៅ​ក្រៅ​ឃុំ​ តែ​មិនទាន់​ដឹងថា ​ជោគ​វាស​នា​យ៉ាង​ណានោះ​ទេ ៕