ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខែ ដើមឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៨៨៦​លើក

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨៨៦​លើក ដែល​ចំនួន​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ បាន​ថយ​ចុះ​ចំនួន​២៦៦​លើក​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨៨៦​លើក ដែល​ចំនួន​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤ បាន​ថយ​ចុះ​ចំនួន​២៦៦​លើក​។ ខណៈ​ឆ្នាំ​២០២៤ សមត្ថកិច្ច បង្ក្រាប​បទល្មើស​បាន​ចំនួន​១.១៥២​លើក ។

ក្នុង​ចំណោម​បទល្មើស ដែល​បាន​ថយ​ចុះ​នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​មកនេះ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ត្រូវ​បាន​លោក ទូច សុ​ឃៈ បានឱ្យ​ដឹង​ថា បទល្មើស​ឧក្រិដ្ឋ បាន​ថយ​ចុះ ចំនួន​២៩​លើក និង​បទល្មើស​មជ្ឈិម បាន​ថយ​ចុះ​ចំនួន​២៣៧​លើក ។

អ្នកនាំពាក្យ បានឱ្យ​ដឹង​ទៀត​ថា បទល្មើស​ថយ​ចុះ​ទាំងនោះ មាន​ជា​អាទិ៍ ករណី​លួច​មាន​ស្ថាន​ទម្ងន់ រំ​លោ​.​ភ​សេ​.​ព​សន្ថវៈ បង្ខាំ​មនុស្ស​ជំរិត​ទារប្រាក់ លួច ឆក់ មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ឆបោក រំ​លោ​.​ភលើ​ទំនុកចិត្ត និង​ប្រើ​អាវុធ​ខុសច្បាប់​ជាដើម ។

ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ប្រកបដោយ​ប្រសិទ្ធភាព ជា​ទិស​ដៅ​១ ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ចំនួន​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដៅ​បង្កើន​ការ​យកចិត្តទុកដាក់​អនុវត្តន៍ ចាប់ពី​ដើម​នីតិកាល​ទី​៧ មក ។

ក្រសួងមហាផ្ទៃ ក្នុង​នាម​ជា​សេនាធិការ ជូន​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ក៏​បាន​ជំរុញ និង​តាមដាន​ជាប់​ជា​ប្រចាំ នូវ​ចលនា​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដើម្បី​ធានា​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ