ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​បុក​ម៉ូតូ​កង់​៣​ ពីក្រោយ​រុញ​ផ្ទប់​រថយន្ត​មួយ​គ្រឿង​ទៀត ​កៀប​ជាប់​ម្នាក់រង​របួសធ្ងន់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ មួយ​គ្រឿង ​បាន​បើក​បុក​ម៉ូតូ​កង់​៣ ​ពីក្រោយ​ពេញទំហឹង​ទៅ​ផ្ទុប​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​រី​យ៉ែ​ចូល​ឃ្លាំង​ បណ្ដាល​ឱ្យ​អ្នកបើកបរ​កង់​៣​ កៀប​ជាប់​រង​របួស​ធ្ងន់ធ្ងរ ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ មួយ​គ្រឿង ​បាន​បើក​បុក​ម៉ូតូ​កង់​៣ ​ពីក្រោយ​ពេញទំហឹង​ទៅ​ផ្ទុប​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​រី​យ៉ែ​ចូល​ឃ្លាំង​ បណ្ដាល​ឱ្យ​អ្នកបើកបរ​កង់​៣​ កៀប​ជាប់​រង​របួស​ធ្ងន់ធ្ងរ ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ២០២៥ ​នៅ​ចំណុច​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុងភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ពាក់​ស្លាក​លេខ​កំពត 3A.0863 ​ជា​រថយន្ត​កង​ដឹក​ជញ្ជូន​CT ដែល​មាន​លេខ​សំគាល់​B៦២​ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ​។

ជន​រង​គ្រោះ ឈ្មោះ ភា ប្រុស​អាយុ ៥១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឈើទាល ភូមិ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ​ខេត្តកណ្ដាល ​ជា​អ្នកបើកបរ​ម៉ូតូ​កង់​៣ ​ពាក់​ស្លាក​លេខ​កណ្តាល​ 1AG-2411 ​។

តាម​សាក្សី ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​កង់​៣​ខាងលើ​ ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ ក្នុង​ទិស​ដៅ​ពីលិចទៅ​កើត​ ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ​ក៏​បាន​ឈប់ ​ដើម្បី​រង់ចាំ​ឲ្យ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ រ៉ឺ​យ៉ែ ថយក្រោយ​ បត់​ចូល​ឃ្លាំង​ដែក​។ ខណៈឈប់រង់ចាំ​នោះ​ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ទំនិញ​របស់កង​ដឹក​ជញ្ជូន​CT ​ដែល​មាន​លេខ​សម្គាល់​B៦២ ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ហើយ​មក​បុក​ម៉ូតូ​កង់​៣ ​កំពុង​ឈប់​ពីក្រោយ​ពេញទំហឹង​ ។

សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​បង្ក​បាន​បុក​ ហើយ​រុញ​ម៉ូតូ​កង់​បី​ ទៅ​ផ្ទុប​នឹង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ដែល​កំពុង​រ៉ឺ​យ៉ែចូល​ឃ្លាំង​បណ្ដា​ឲ្យ​ម៉ូតូ​កង់​៣​ កំ​ពិត​កៀប​ជាប់​អ្នកបើកបរ​រង​របួសធ្ងន់។​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផង​ដែរ​ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​នាំ​គ្នា​គាស់ ​ដើម្បី​យក​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ​កង់​បី​ រួច​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​សា​ម៉ុ​យ ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា​-ចិន ​សែន​សុខ​ ។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​វាស់វែង​ រួច​បញ្ជូន​រថយន្តទាំង​ពីរ​គ្រឿង ​និង​ម៉ូតូ​កង់​បី ​ព្រមទាំងនាំ​ខ្លួន​អ្នកបើកបរ​ទៅ​កាន់​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ