ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU បើក​ការ​ស៊ើបអង្កេត​លោក ស៊ា​ន បូ​រ៉ាត និង​ឧត្តមសេនីយ៍ឯក ស ថា​វី ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា​

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក ស៊ា​ន បូ​រ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក ស៊ា​ន បូ​រ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ឧត្តមសេនីយ៍ឯក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ករណី​ឆបោក​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ដែល​មាន​អ្នក​ចាញ់បោក​រាប់​ពាន់​នាក់ និង​គិត​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់ ACU នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ តាម​រយៈ​ក្រុម​ស៊ើបអង្កេត​ផ្ទៃក្នុង បាន​បើក​ការ​ស៊ើបអង្កេត​លើ​អនុប្រធាន​អង្គភាព​ប្រឆាំង​ពុក​រលួយ គឺ​លោក ស៊ា​ន បូ​រ៉ាត និង​លោក​ឧត្តមសេនីយ៍ឯក ស ថា​វី ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សំណុំរឿង​អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ។

សូម​បញ្ជាក់​ថា ស្រប​ជាមួយ​គ្នា​នេះ តុលាការ​ខេត្តសៀមរាប ក៏​បាន​បញ្ជូន​សំណុំរឿង​ករណី​អតីត​ឧកញ៉ា​គឺ​អ្នកស្រី ឡេ​ង ចាន់​ណា និង​បក្ខពួក​ចំនួន​៣២ សំណុំរឿង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ហើយ​តុលាការ​បាន​ខិតខំ​ធ្វើការ​យ៉ាង​ម៉ត់ចត់​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ ។

សំណុំរឿង​ទាំង ៣២​នេះ មាន​ទាំងអស់ 24.852​ទំព័រ (​អង្គភាព​ចាត់​មន្ត្រី​១០​រូប​អាន​ឯកសារ​ទាំងនេះ​មួយ​ខែ​បាន​ចប់​) ហើយ​តួអង្គ ស៊ា​ន បូ​រ៉ាត់ និង ស ថា​វី នៅ​ដំណាក់កាល​តុលាការ​ខេត្តសៀមរាប​គឺជា​សាក្សី ។

រីឯ​ក្នុង​សំណុំរឿង​បើក​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើ ស៊ា​ន បូ​រ៉ាត និង​ស ថា​វី វិញ អ្នក​ទាំង​ពីរ​នេះ​មិនមែន​ជា​អ្នក​សាក្សី​ទេ គឺជា​ជនសង្ស័យ​នៃ​សំណុំរឿង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ