អាមេរិកសម្រេចយកពន្ធទំនិញវៀតណាមត្រឹម២០ភាគរយ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ២០ភាគរយ លើការនាំចូលពីប្រទេសវៀតណាម…
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ២០ភាគរយ លើការនាំចូលពីប្រទេសវៀតណាម…
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ២០ភាគរយ លើការនាំចូលពីប្រទេសវៀតណាម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលសម្រេចក្នុងអំឡុងពេលការចរចា នៅនាទីចុងក្រោយ ។
កន្លងមក សហរដ្ឋអាមេរិកគំរាមយកពន្ធ ៤៦ភាគរយ ចំពោះទំនិញវៀតណាម ដោយទុកពេល ៩០ថ្ងៃ សម្រាប់ការចរចា ។
ប្រទេសសេដ្ឋកិច្ចរាប់សិបផ្សេងទៀត រួមទាំងសហភាពអឺរ៉ុប និងជប៉ុន នៅតែព្យាយាមធ្វើកិច្ចព្រមព្រៀងរៀងៗខ្លួន ជាមួយសហរដ្ឋអាមេរិក អោយបានមុនថ្ងៃទី៩ ខែកក្កដា ។
លោក Trump បាននិយាយនៅក្នុងសារបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទំនិញវៀតណាម ចូលសហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធ២០ភាគរយ ហើយរាល់ការដឹកជញ្ជូនពីប្រទេសទីបី តាមរយៈវៀតណាម ប្រឈមនឹងការយកពន្ធ ៤០ភាគរយ។ លោកបានបន្ថែមថា នៅក្រោមកិច្ចព្រមព្រៀងនេះ វៀតណាមនឹងមិនគិតពន្ធលើផលិតផលអាមេរិកឡើយ ពោលគឺវៀតណាមនឹងទទួលយកផលិតផលអាមេរិកជាមួយនឹងពន្ធសូន្យភាគរយ ៕
ចែករំលែកព័តមាននេះ