ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​១​ក្រុម ចេញពី​ផឹកស៊ី ជិះ​ម៉ូតូ​កាន់​កាំបិត​ទុក​ការពារ​ខ្លួន ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន០៤នាក់​

3 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ក្មេង​ទំនើង​មួយ​ក្រុម ចេញពី​កន្លែង​ផឹកស៊ី ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ដោយ​មាន​កាន់​កាំបិត​ផ្គាក់​ជាប់​នឹង​ដៃ ទុក​សម្រាប់​ការពារ​ខ្លួន បែរជា​មិន​ជួប​ជាមួយ​សត្រូវ ស្រាប់តែ​មក​ជួប​សមត្ថកិច្ច កំពុង​ល្បាត ត្រូវ​ឃាត់ខ្លួន​ដាក់​ខ្នោះដៃ…

ខេត្តកណ្តាល​ ៖ ក្មេង​ទំនើង​មួយ​ក្រុម ចេញពី​កន្លែង​ផឹកស៊ី ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ដោយ​មាន​កាន់​កាំបិត​ផ្គាក់​ជាប់​នឹង​ដៃ ទុក​សម្រាប់​ការពារ​ខ្លួន បែរជា​មិន​ជួប​ជាមួយ​សត្រូវ ស្រាប់តែ​មក​ជួប​សមត្ថកិច្ច កំពុង​ល្បាត ត្រូវ​ឃាត់ខ្លួន​ដាក់​ខ្នោះដៃ ចំនួន​៤​នាក់ ចំណែក​បក្ខពួក​សេសសល់ កំពុង​រត់គេច​ខ្លួន ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០១​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​១០​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​០៤ នាក់​រួម​មាន ៖
១-​ឈ្មោះ ចិន្តា ចំរើន​រាជ្យ ហៅ ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាត់ខ្លួន )​។
២-​ឈ្មោះ ឌៀង ករុណា ហៅ​លត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិត ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាត់ខ្លួន អ្នក​កាន់​កាំបិត​ជិះ​ពីក្រោយ​)​។
៣-​ឈ្មោះ វី កក្កដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាត់ខ្លួន អ្នក​បើក​ម៉ូតូ )​។
៤-​ឈ្មោះ ហាន ឆាយ​អ៉ី ហៅ​អ៉ី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​ឃាត់ខ្លួន អ្នក​ជិះ​ពីក្រោយ )​។
៥-​ឈ្មោះ ឈុ​ន ថា​នុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​)​។
៦-​ឈ្មោះ ជា រតនៈ​តិ​នុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​(​គេចខ្លួន​)​។
៧-​ឈ្មោះ ច​ន្នា ជីវ័ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​)​។
៨-​ឈ្មោះ វាសនា មា​នុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​)​។
៩-​ឈ្មោះ សុ​ភ័​ក្ក្រ ពៅ​បញ្ញា​ស័ក្ដិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​)​។
១០-​ឈ្មោះ រ៉េ​ត ប៊ុ​ន​ស័​ក្កិ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល (​គេចខ្លួន​)​។

ក្នុង​នោះ សមត្ថកិច្ច​ដកហូត​បាន ៖
១-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ពណ៌​គ្រាប់អំពិល ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1 LC-9062​។
២-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1I-8823​។
៣-​កាំបិត​ផ្កា​ក់​ដង​ឬ​ស្សី​០១​ដើម​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១០ បាន​ធ្វើការ​ចេញ​ល្បាត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ និង​បក្ខពួក​មួយ​ក្រុម​មាន​គ្នា​១០​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង ក្នុង​នោះ​៣​គ្រឿង មាន​កាន់​កាំបិត​ផ្គាក់ ។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដេញ​តាម​បង្ក្រាប ហើយ​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន លុះដល់​ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ជនសង្ស័យ​២​នាក់​មាន​កាន់​កាំបិត​ផ្គាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​រណប​ផ្លូវជាតិ​លេខ​៤ ហើយ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ចិន្តា ចំរើន​រាជ្យ និង​ឈ្មោះ ឌៀង ករុណា ហៅ​លត រួម​ទាំង​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់​មួយ​ដេ​ី​ម នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ លុះដល់​វេលា​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃខែ​ដដែល កម្លាំង​ជំនាញ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​បក្ខពួក​ក្រុម​ជនសង្ស័យ និង​បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ទៀត​ឈ្មោះ វី កក្កដា និង​ជនសង្ស័យ​ឈ្មោះ ហាន ឆាយ​អ៉ី ហៅ​អ៉ី រួម​ទាំង​ដកហូត​វត្ថុ​តាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1I-8823 នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​នីតិវិធី ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​នៅ​មុន​ពេល​កើតហេតុ​ខ្លួន​បាន​ជុំ​គ្នា​ផឹកស៊ី​ជាមួយ​បក្ខពួក ក្រោយ​ពី​ផឹកស៊ី​រួច​ក៏​យក​កាំបិត​ពី​មិត្ដ​ភ័ក្ក មក​កាន់​និង​ជិះ​ម៉ូតូ​ដើរ​លេង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ សម្រាប់​ការពារ​ខ្លួន​ដោយ​កន្លង​មក​មាន​គេ​តាម​រករឿង​ខ្លួន និង​បក្ខពួក ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​អង្គស្នួល​កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ