ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ញៀន ត្រ​ទ្ប​ប់​មក​វិញ​ជួប​ប៉ូលិស​កំពុង​ល្បាត​ ក្របួច​ជាប់

3 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ជិះ​ម៉ូតូ​ត្រ​ទ្ប​ប់​ពី​ទិញ​ថ្នាំ​ញៀន​វិញ​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៤និង៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៥…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ជិះ​ម៉ូតូ​ត្រ​ទ្ប​ប់​ពី​ទិញ​ថ្នាំ​ញៀន​វិញ​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ។

ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៤និង៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​មុខ​រោងចក្រ​បឹង​ឈូក ស្ថិត​ក្នុងភូមិ ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ សាត មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុង​នោះ​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ០៥​កញ្ចប់ (​ធំ​ចំនួន​០២​កញ្ចប់ មធ្យម​ចំនួន​០២​កញ្ចប់ និង​តូច​ចំនួន​០១​កញ្ចប់​), ម៉ូតូ​ចំនួន​១​គ្រឿង ​ម៉ាក​scoopy ពណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ​1HF-2453 និង​ឧបករណ៍​ប្រើប្រាស់​នឹង​វិច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ។

សមត្ថកិច្ច​បាន​បន្ត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ កម្លាំង​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សៀមរាប និង​កម្លាំង​ប្រជា​ការពារ បាន​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ងាយ​រង​គ្រោះ ក៏​បានឃើញ​ជនសង្ស័យ ខាងលើ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ ដោយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​យើង​ក៏​បាន​ហៅ ហើយ​ក៏​បាន​សួរនាំ​និង​សុំ​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​របស់​ជនសង្ស័យ រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៥ កញ្ចប់ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ​មុខ​ខាងស្តាំ​។ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​និង​រាយការណ៍​មក​ផ្នែក​ជំនាញ ហើយ​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុ​តាង​មក​កាន់​ផ្នែក​ជំនាញ​ដើម្បី​សាកសួរ​បន្ត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សាត មក​រា ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ចំនួន ០៥​កញ្ចប់​នេះ ពិតជា​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ចំណុច​ទំនប់​ឆ្កែឆ្កួត​ក្នុង​តម្លៃ ៣០០០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​)​ដើម្បី​យក​មក​លក់​បន្ត ហើយ​កន្លង​មក​ខ្លួន​ធ្លាប់​ជួញដូរ​គ្រឿងញៀន​បាន​រយៈពេល ជិត​មួយ​ខែ​មក​ហើយ និង​ធ្លាប់​ទៅ​ទិញ​ថ្នាំ​ញៀន​នៅ​ទំនប់​ឆ្កែឆ្កួត បាន​ចំនួន ២០​លើក​នៅ​ក្នុង​មួយ​លើក​ៗ​ពេល​ខ្លះ​ខ្លួន​ទិញ​តម្លៃ ១០ ម៉ឺន ២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល ។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត​និង​ក៏​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ